ខ្សឹបដាក់ត្រចៀក៖ អាជ្ញាធរខណ្ឌចំការមនមើលស្រាលលើបទបញ្ជាសម្តេចក្រឡាហោមស ខេង បើកឲ្យគេលេងខ្លាឃ្លោកខាងក្រោយអធិការដ្ឋានខណ្ឌ

ចែករំលែក៖

អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌចំការមនមិនអើពើពីវិធានការបង្ក្រាបបទល្មើសល្បែងសុីសងក្នុងដែនរដ្ឋបាលគ្រប់គ្រងរបស់ខ្លួន ឬមិនបានយកចិត្តទុកដាក់អនុវត្តគោល នយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ពិសេសបទបញ្ជាដ៏តឹងតែងពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជានិងដាក់ចេញមកថ្មីៗនេះ ។

អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌចំការមនរឹតតែផ្គើនឡើងៗហើយដោយមិនព្រមអនុវត្តនឹងបទបញ្ជាខាងលើសោះបណ្តែតបណ្ដោយឲ្យល្បែងក្រឡុកខ្លាឃ្លោកដ៏ធំកំពុង ដំណើរការយ៉ាងអនាធិបតេយ្យដែលអាងខ្នងមានសមត្ថកិច្ចមូលដ្ឋាននិងប្រជាការពារខណ្ឌចំការមនកាងដាច់បើកឲ្យលេងយ៉ាងគគ្រឹកគគ្រេងនៅតាមផ្លូវឌឿងហែមខាង ក្រោយអធិការដ្ឋាននគរបាលខណ្ឌចំការមនតែម្តងនិងមួយកន្លែងទៀតគឺទើបតែបើកថ្មីនៅផ្លូវលេខ៥០៨ខាងឆ្វេងលូទឹកស្អុយកំពុងលេងធំៗណាស់គឺលេងចាប់ពីមោ៉ង៧ យប់រហូតដល់មោ៉ង១២យប់ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បើទោះជាការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពនៅតែមានការយកចិត្តទុកដាក់ជំរុញពីអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក៏ដោយ ប៉ុន្តែការ បង្ក្រាបបទល្មើសបនល្បែងស៊ីសងដើម្បីសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជា ពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌចំការមននៅមានកម្រិត ខណៈអាជ្ញាធរសមត្ថកិច្ចគ្រប់ ជាន់ថ្នាក់មានភាពធូររលុងអនុញ្ញាតឲ្យទីតាំងបនល្បែងជាច្រើនកំពុងដំណើរការយ៉ាងអនាធិបតេយ្យ និងបង្កើតក្តីព្រួយបារម្ភលើសន្តិសុខ សុវត្ថិភាពពីប្រជាពលរដ្ឋយ៉ាងខ្លាំងផងដែរ ៕

...

gigi

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print