ភ្នំពេញ ៖ នៅវេលាម៉ោង២និង៣០នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ក្រោមការយកចិត្តទុកដាក់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញនិងជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ បានផ្តាំផ្ញើសួរសុខទុក្ខ និងជួយរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារ ដែលបានបាត់បង់ស្វាមី ឪពុក និងជាមន្រ្តីមួយរូបដែលបានខិតខំបំពេញភារកិច្ច លះបង់អាយុជីវិត ដើម្បីការពារបូរណៈភាពទឹកដីមិនអោយសត្រូវណាមកឈ្លានពាន ជូនជាតិមាតុភូមិ បានចាត់តាំងតំណាងដ៏ខ្ពង់ខ្ពស់
លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ ដឹកនាំកម្លាំង មកចូលរួមរំលែកទុក្ខសពអតីតយុទ្ធជន ជាយោធា អង្គភាពអធិការដ្ឋាន អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ ( មិនទាន់បានចូលជាសមាជិក )លោកវរសេនីយ៍ឯក លី សារឿន នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ដោយបានពាំនាំជាថវិកាតិចតួចក៏ដូចជាការចូលរួមរំលែកទុក្ខ ចំនួន ៤០០,០០០រៀល លោក អភិបាល និងជាប្រធានកិត្តិយសសមាគន៍អតីតយុទ្ធជនខណ្ឌសែនសុខ ក៍បានពាំនាំថវិកាតាមរយះលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ ចំនួន ៤០០,០០០រៀល និងលោកចៅសង្កាត់ក្រាំងធ្នង់ថវិកាចំនួន ១០០,០០០រៀល ៕ ដោយ ៖ តុង សីហា















