ក្រុមហ្វូណន និងក្រុមភ្នំពេញកុំព្យូទ័រមានសង្ឃឹមឡើងលេងវគ្គ១៦ក្រុមពានរង្វាន់ Soccer League 2016

ចែករំលែក៖

ភ្នំពេញ៖ ក្រុមបាល់ទាត់ភ្នំពេញកុំព្យូទ័រ បានយកឈ្នះលើក្រុមបាល់ទាត់ចលនា យុវជន “ក”១៥៧ ដោយលទ្ធផល២ទល់ ១ក្នុងពូលCនៃព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ជ្រើសរើសជើងឯកពានរង្វាន់ Soccer League លើកទី៤ឆ្នាំ២០១៦នា ពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ។

ចំពោះពូលCក្រុមភ្នំពេញកុំព្យូទ័រលេង២ប្រកួត ឈ្នះទាំង២ប្រកួត មាន៦ពិន្ទុឈរនៅចំណាត់ថ្នាក់លេខ១។ ក្រុមចលនា យុវជន “ក” ១៥៧លេងបាន២ប្រកួត ចាញ់១ ឈ្នះ១មាន៣ពិន្ទុ ។ ដូច្នេះក្រុមបាល់ទាត់ភ្នំពេញកុំព្យូទ័រមានឱកាសច្រើនជាងគេឡើងទៅវគ្គ១៦ក្រុម ខណៈនៅសល់មួយប្រកួតទៀតដើម្បីរកពិន្ទុបន្ថែម។ ចំណែកឯ ក្រុមចលនាយុវជន “ក”១៥៧ និងយុវជនបុព្វហេតុជាតិឱកាសរបស់ពួកគេមានតិចណាស់ដោយក្រុមទាំង២មានតែ៣ពិន្ទុនៅក្នុងដៃប៉ុណ្ណោះ ។

ដោយឡែកសម្រាប់ការប្រកួតពូលD វិញដែលដំណើរការប្រកួតកាលពីថ្ងៃទី២៨ ខែធ្នូ ក្រុមហ្វូណនបានប្រកួតឈ្នះ ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុក្នុងលទ្ធផល៥ទល់៣។ ក្រុមទួលសង្កែប្រកួតចាញ់ក្រុមកីឡាស៣ក្នុងលទ្ធផល៣ទល់៥។ ដូច្នេះក្រុមហ្វូណនបានឈរនៅចំណាត់ថ្នាក់ លេខ១ក្នុងពូលDដោយលេងបាន២ប្រកួតឈ្នះ១ប្រកួត និងស្មើ១ប្រកួតមាន៤ពិន្ទុ។ ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុឈរនៅចំណាត់ថ្នាក់លេង២ដោយប្រកួតឈ្នះមួយប្រកួត និងចាញ់មួយប្រកួតមាន ៣ពិន្ទុ។ ក្រុមកីឡាស៣ឈ្នះ១ប្រកួតចាញ់១ប្រកួតមាន៣ពិន្ទុ និងក្រុមទទួលសង្កែលេងបាន២ប្រកួតចាញ់១ប្រកួតស្មើមួយប្រកួតមាន១ពិន្ទ។ ដូច្នេះក្រុមហ្វូណនមានឱកាសច្រើនឡើងទៅលេងវគ្គ១៦ក្រុមបន្ត៕

sarim-5 sarim-4 sarim-1 sarim-3 sarim-2

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print