ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន កាលពីថ្ងៃទី២៨ ខែធ្នូ បានចេញបញ្ជាឲ្យ ផ្តល់ឧស្ម័នហ្គាសទៅឲ្យតំបន់គ្រីមៀរ ក្រោយពេលតភ្ជាប់បំពង់ឧស្ម័នរួចរាល់។
ការដាក់ឲ្យដំណើរការនូវបំពង់បង្ហូរ ឧស្ម័ននឹងធានាដល់ប្រព័ន្ធផ្គត់ផ្គង់បាន គ្រាប់គ្រាន់ មិនរាំងស្ទះប៉ះពាល់ដល់ការប្រើប្រាស់របស់ពលរដ្ឋនៅតំបន់គ្រីមៀនោះឡើយ។ ការតភ្ជាប់បំពង់បង្ហូរឧស្ម័នពីរុស្ស៊ីទៅកាន់គ្រីមៀមានប្រវែង ៣,៥៨៧ គីឡូម៉ែត្រ ក្នុងនោះមានការឆ្លងកាត់បឹង Tuzlas និងឈូងសមុទ្រ Kerch។
នៅក្នុងព្រឹត្តិការណ៍ដែលពាក់ព័ន្ធនោះដែរក្រុមហ៊ុន Gazprom បានប្រកាសថា ឆ្នាំ២០១៦នេះ ឧស្ម័នហ្គាសរបស់រុស្ស៊ី ចូលទៅអឺរ៉ុបកើតឡើងដោយ ប្រទេសក្នុងតំបន់អឺរ៉ុបប្រើប្រាស់ឧស្ម័នរបស់រុស្ស៊ីរហូតដល់ទៅ ១ភាគ៣។ ទាំងនោះជាចំនួន យ៉ាងច្រើនបើទោះបីជាអឺរ៉ុបខិតខំចាក ចេញពីការប្រើប្រាស់ឧស្ម័នរបស់រុស្ស៊ីក៏ដោយ។
ក្រោយពីរុស្ស៊ីដាក់តំបន់គ្រីមៀស្ថិតក្នុងការគ្រប់គ្រងរបស់រុស្ស៊ី ទីក្រុងមូស្គូចាត់ ទុកទីនោះជាតំបន់សេដ្ឋកិច្ចដ៏សំខាន់ បំផុត។ មិនត្រឹមតែប៉ុណ្ណោះរុស្ស៊ីបានសាងស្ពានតភ្ជាប់ចូលទៅកាន់តំបន់គ្រីមៀរ ទៀតផង៕
ប្រែសម្រួល៖ ម៉ែវ សាធី










