ហ្វុីលីពីនរឹបអូសបានម៉ាទឹកកកជិត១តោន

ចែករំលែក៖

ប៉ូលិសហ្វុីលីពីនបានឲ្យដឹងថា បានរឹប អូសម៉ាទឹកកករហូតដល់ជិត ១តោន ដែលមានតម្លៃប្រមាណ ១២០លានដុល្លារ អាមេរិក។ ការរឹបអូសធ្វើឡើងនៅក្នុង សង្គ្រាមប្រឆាំងគ្រឿងញៀននៅក្នុងខែធ្នូនេះ។

សារព័ត៌មានរ៉យទ័របានដកស្រង់ព័ត៌មានពីមជ្ឈមណ្ឌលស្រាវជ្រាវ NBI របស់ ហ្វុីលីពីនឲ្យដឹងថា ទាំងនោះជាលទ្ធផលនៃការបោសសម្អាតក្រុមជួញដូរគ្រឿងញៀនក្នុងរយៈពេល១ខែចុងក្រោយនេះ។ កម្លាំងប៉ូលិសបានរុករកក្រុមជួញដូរគ្រឿងញៀននៅទីក្រុង San Juan និងទីក្រុងម៉ានីល។

កាលពីចុងសប្តាហ៍កន្លងទៅ នៅទីក្រុង ទំាង២ខាងលើ ប៉ូលិសបានចាប់ខ្លួនមនុស្ស ៦នាក់ និងរឹបអូសបានគ្រឿងញៀនជាង ៥៦០គីឡូក្រាមក្នុងនោះមានម៉ាទឹកកក មានតម្លៃជាង៦៧លានដុល្លារ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Vitaliano Qguirre បានបញ្ជាក់នៅក្នុងសន្និសីទ កាសែតថា «យើងមិនត្រឹមតែរកឃើញ គ្រឿងញៀនដ៏ច្រើននោះឡើយក្នុងឆ្នាំនេះ គឺច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ។

សរុបនៅក្នុងខែធ្នូនេះប៉ូលិសហ្វុីលីពីនបានរឹបអូសគ្រឿងញៀនជាង៨៩០ គីឡូក្រាមហើយចាប់បានជនជួញដូរ គ្រឿងញៀន ១០នាក់ក្នុងនោះមានជន ជាតិចិន ៣នាក់ផងដែរ។

បើទោះបីប្រធានាធិបតីហ្វុីលីពីនទទួលបានជោគជ័យនៅក្នុងសង្គ្រាមប្រឆាំង គ្រឿងញៀន ប៉ុន្តែលោកទទួលរងការចោទប្រកាន់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិពីបទរំលោភសិទ្ធិមនុស្ស នៅក្នុងសង្គ្រាម ប្រឆាំងគ្រឿងញៀននេះ។

ឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការ សហប្រជាជាតិបានជំរុញឲ្យតុលាការហ្វុីលីពីនបើកការសើុបអង្កេតមួយប្រឆាំងនឹងលោក ឌុយទែរតេ បន្ទាប់ពីប្រធានាធិបតី មាត់ដាចម្នាក់នេះបានប្រកាសចេញពីបបូរមាត់ផ្ទាល់កាលពីសប្តាហ៍មុនថា កាលពី លោកនៅជាចៅហ្វាយក្រុង Davao លោកបានសម្លាប់ជនសង្ស័យជួញដូរគ្រឿង ញៀនដោយផ្ទាល់ដៃ។

មានទម្លាប់បំផុសរឿងអាស្រូវ ប្រើពាក្យ អសុរោះ ជេរសម្តេច ប៉ាប ជេរប្រធានាធិបតី អាមេរិកអូបាម៉ា លោកប្រធានាធិបតី ហ្វុីលីពីន ឌុយទែរតេ បាននាំចំណាប់ អារម្មណ៍ថ្មីមួយទៀតកាលពីសប្តាហ៍មុន ដោយបានប្រកាសថា លោកធ្លាប់បាន សម្លាប់ឧក្រិដ្ឋជនជាប់សង្ស័យក្នុងជំនួញគ្រឿងញៀន កាលលោកនៅជាចៅហ្វាយ ក្រុង Davao ពីឆ្នាំ ១៩៨៨-២០១៦៕

matuy-phi_nmrm

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print