គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ៖ បណ្តាលឲ្យមនុស្សស្លាប់៨នាក់ រងរបួសធ្ងន់១០នាក់ និងស្រាល៣នាក់

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ម្សិលមិញ មានករណី គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក (យប់៧លើក) បណ្តាលឲ្យមនុស្សស្លាប់៨នាក់ (ស្រី២) រងរបួសធ្ងន់១០នាក់ (ស្រី១នាក់) និងរងរបួសស្រាល៣នាក់ (ស្រី១នាក់) ។

របាយការណ៍ដដែលឲ្យដឹងថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១២លើកនេះ បានបណ្តាលឲ្យខូចខាត យានយន្តសរុបចំនួន២០គ្រឿង រួមមានម៉ូតូចំនួន១០គ្រឿង រថយន្តធុនតូចចំនួន៦គ្រឿង , រថយន្តធុនធំ២គ្រឿង , ថ្មើរជើង២នាក់ ។ មូលហេតុដែលបណ្ដាលឲ្យកើតមានករណី គ្រោះថ្នាក់ចរាចរណ៍រួមមាន ៖ បើកលឿន៨លើក (ស្លាប់៥នាក់) , មិនគោរពសិទ្ធិ៣លើក (ស្លាប់២នាក់) ,ស្រវឹង ១លើក (ស្លាប់១នាក់) ។ ចំណែកយានយន្តបង្កហេតុរួមមាន ៖ ម៉ូតូ៤លើក , រថយន្តធុនតូច៦លើក  (រត់១លើក) , រថយន្តធុនធំ២លើក។

របាយការណ៍ដដែលឲ្យដឹងទៀតថា ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់រួមមាន ៖ ខេត្ត  តាកែវ១លើក ស្លាប់១នាក់ , ភ្នំពេញ៣លើក ស្លាប់២នាក់ របួស៤នាក់ , ព្រះសីហនុ២លើក ស្លាប់១នាក់ របួស៣នាក់ , កំពង់ចាម១លើក ស្លាប់១នាក់ (ស្រី) , ក្រចេះ១លើក  ស្លាប់១នាក់ (ស្រី)  និងខេត្តកណ្តាល១លើក ស្លាប់១នាក់ ។

របាយការណ៍ដដែលបញ្ជាក់ឲ្យដឹងទៀតថា គ្រោះថ្នាក់ចរាចរណ៍កន្លងមកក្នុងរយៈពេល២៩ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ ២៩ ខែធ្នូ ឆ្នាំ២០១៦ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៣៤៦លើក , ស្លាប់១៣៦នាក់ , របួសធ្ងន់៣៥៧នាក់ និងរបួសស្រាល២៥៧នាក់ ,របួសសរុប៦១៤នាក់ ៕ ជាយក្រុង

...

takmuv-2 dfd027e5-f5ba-40aa-87b9-1c1ae8fd3a21 8146e082-790e-4529-a76c-1a24d2c510b3

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print