សម្តេចនាយក​រដ្ឋមន្ត្រីបង្ហាញ​ក្តីរំភើបក្រៃលែងដែល​បាន​អម​ព្រះរាជដំណើរព្រះមហាក្សត្រ និង​សម្ដេចម៉ែក្នុងឱកាសទៅ​ឆ្លង​ឆ្នាំ​តាម​រថភ្លើងនៅ​ខេត្ត​ព្រះសីហនុ

ចែករំលែក៖

ភ្នំពេញ ៖  ថ្ងៃនេះ ខ្ញុំនិងភរិយា ពិតជារីករាយ និងមានកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុត ដែលបានដង្ហែ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ មុនិនាថ សីហនុ យាងតាមរថភ្លើងពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ដើម្បីឆ្លងឆ្នាំសកល ២០១៧។  ទន្ទឹមនឹងនេះដែរគឺដើម្បីព្រះអង្គបានទតទីតាំងភូមិសាស្ត្រនិងការវិវត្តន៍ថ្មីៗនៃផ្លូវរថភ្លើងរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

ពិតណាស់ ផ្លូវរថភ្លើងពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ គឺជាស្នាព្រះហស្ថរបស់អតីតព្រះបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ដែលព្រះអង្គបានកសាងឡើងនៅសម័យសង្គមរាស្ត្រនិយម។ ដោយសារសង្រ្គាមផ្លូវរថភ្លើងកម្ពុជាត្រូវបានបំផ្លាញខូចខាតស្ទើរទាំងស្រុង និងទុកចោលជាច្រើនឆ្នាំ។ ក្រោយប្រទេសមានសន្តិភាព គឺផ្លូវរថភ្លើងយើងត្រូវបានជួសជុលរៀបចំឡើងវិញ ដើម្បីបំរើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសេវាដឹកជញ្ជូនទំនិញគ្រប់យ៉ាង។

ខ្ញុំ និងភរិយាសូមជូនពរជនរួមជាតិគ្រប់ស្រទាប់ វណ្ណៈទាំងក្នុង និងក្រៅប្រទេស កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងកងកម្លាំងដែលកំពុងបំពេញភារកិច្ចរក្សាសន្តិភាពនៅប្រទេសនានាក្រោមឆ័ត្រអង្គការសហប្រជាជាតិផង សូមបានប្រកបដោយសេចក្តីសុខ សេចក្តីចំរើន និងសំណាងល្អគ្រប់ៗគ្នាក្នុងឱកាសចូលឆ្នាំថ្មីសកល ២០១៧ ខាងមុខនេះ៕  ដ្រេហ្គន

...

hun-sen-18 hun-sen-17 hun-sen-14 hun-sen-11 hun-sen-8 hun-sen-9 hun-sen-10 hun-sen-5 hun-sen-4 hun-sen-6 hun-sen-3 hun-sen-2 hun-sen-1 hun-sen-15 hun-sen-16 hun-sen-13 hun-sen-12

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print