ភ្នំពេញ៖ ក្រុមជនសង្ស័យប្រុសស្រីចំនួន៥នាក់ត្រូវនគរបាលខណ្ឌសែនសុខធ្វើការបង្ក្រាបបានរួមនិងម៉ូតូ២គ្រឿងឧបករណ៍សំរាប់ប្រព្រឹតបទល្មើសមួយចំនួនធំ។
ការឆ្មក់បង្ក្រាបក្រុមជនទាំងបានធ្វើឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៦នៅបន្ទប់ផ្ទះជួលភូមិផ្សារទឹកថ្លាសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
ជនសង្ស័យទាំង៥នាក់នេះទី១ឈ្មោះ រ៉ូ ងួនស្រុី ភេទប្រុសអាយុ១៧ឆ្នាំមុខរបរជាងជុសជុលម៉ូតូស្នាក់នៅភូមិ៩សង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមននិងមានស្រុកកំណើតស្រុកស្អាងខេត្តកណ្តាល , ទី២ឈ្មោះ តឹង បញ្ញា ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរកម្មករលើកបន្លែនៅផ្សារនាគមាសស្នាក់នៅផ្ទះជួលនៅសង្កាត់ទឹកថ្លាមានស្រុកកំណើតភូមិថ្មីក្រុងតាខ្មៅខេត្តកណ្តាល។ទី៣ល័ក្ខ សំរាំងភេទប្រុសអាយុ១២ឆ្នាំមុខរបរមិនពិតស្នាក់នៅសង្កាត់បឹងកេងកងខណ្ឌចំការមននីងមានស្រុកកំណើតសង្កាត់ទួលសង្កែខណ្ឌឫស្សីកែវ។ទី៤ឈ្មោះ ពៅ រដ្ឋាភេទប្រុសអាយុ១៥ឆ្នាំមុខរបរមិនពិតស្នាក់នៅផ្ទះជួលខណ្ឌចំការមន។និងទី៥ឈ្មោះ វុន រស្មី ភេទស្រីអាយុ១៩ឆ្នាំ មុខរបរនៅផ្ទះជួលកន្លែងកើតហេតុនិងមានស្រុកកំណើតស្រុកកោះសុទិនខេត្តកំពង់ចាម ។
ប្រភពពីសមត្ថកិច្ចដែលចុះបង្ក្រាបផ្ទាល់បានអោយដឹងថាមុននិងឈានដល់ការបង្ក្រាបក្រុមជនសង្ស័យទាំង៥នាក់នេះគឺដោយសារតែមានជនរងគ្រោះម្នាក់ឈ្មោះ ជា ធីតា ភេទស្រីអាយុ៣៣ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅផ្ទះលេខ៤២៣ផ្លូវព្រះសុីសុវត្ថិសង្កាត់ចាក់តុមុខខណ្ឌដូនពេញ។ដែលបានមកដាក់ពាក្យបណ្តឹងអោយសមត្ថកិច្ចជួយអន្តរាគមន៍រឿងនាងបានបាត់ម៉ូតូ១គ្រឿងម៉ាកវ៉េសស្ប៉ាព័ណសពាក់ស្លាកលេខភ្នំពេញ1FV5494១គ្រឿងដែលបាត់កាលពីវេលាម៉ោង៦ព្រឹកហើយដោយសារតែជនរងគ្រោះបានដាក់ប្រព័ន្ធជីភីអេសនៅជាប់ម៉ូតូដែលជនសង្ស័យបានលួចយកនោះ។ហើយតាមសញ្ញារបស់ប្រព័ន្ធជីភីអេសបានបង្ហាញថាម៉ូតូនោះគឺនៅចំណុចផ្ទះជួលខាងលើទើបលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌបានបញ្ជាអោយលោក គួក សុខហួ អធិការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌដឹកនាំកំលាំងចុះទៅដល់ទីតាំងហើយក៍ឃើញម៉ូតូរបស់ជនរងគ្រោះម៉ាកវ៉េសស្ប៉ានៅទីនោះ១គ្រឿងនិងម៉ូតូម៉ាកសេ១២៥១គ្រឿងទៀតស្លាកលេខម៉ូតូ១បន្ទះនិងឧបកណ៍សំរាប់ប្រព្រឹតបទល្មើសមួយចំនួនទើបសមត្ថកិច្ចឃាត់ខ្លួនពួកគេទាំង៥នាក់នោះយកមកធ្វើការសាកសួរបន្តនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង។
ប្រភពពីនារីរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុកាលពីវេលម៉ាង៦ព្រឹករូបនាងបានទុកម៉ូតូ១គ្រឿងម៉ាកវ៉េសស្ប៉ាព័ណសពាក់ស្លាកលេខ ភ្នំពេញ1FV5494នៅមុខផ្ទះ៤២៣ស្ថិតក្នុងសង្កាត់ចាក់តុមុខខណ្ឌដូនពេញដោយភ្លិចដកកូនសោរចេញពីម៉ូតូហើក៍ចូលទៅក្នុងផ្ទះមួយសន្ទុះក្រោយមកពេលនាងចេញមកវិញស្រាប់តែបាត់ម៉ូតូតែម្តង។ប៉ុន្តែដោយសារតែនៅម៉ូតូរបស់គាត់មានបំពាក់ប្រព័ន្ធជីភីអេសដែលបង្ហាញថាម៉ូតូរបស់គាត់ត្រូវ្រុមចោរលួចយកមកទុកនៅម្តុំក្រោយមន្ទីរពេទ្យរ៉ូយ៉ាល់ស្ថិតក្នុងសង្កត់ទឹកថ្លាទើបនាងបានមកដាក់ពាក្យបណ្តឹងអោយសមត្ថកិច្ចខណ្ឌសែនសុខជួយអន្តរាគមន៍តែម្តង។
បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង៥នាក់កំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខចាត់ការតាមនិតិវិធី៕ តុង សីហា











