រាជរដ្ឋាភិបាលកម្ពុជានឹងបិទការនាំចូលប្រេងតាមច្រកផ្លូវគោក ចាប់ពីឆ្នាំ២០១៧

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមសេចក្ដីប្រកាសរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានជម្រាបជូនដល់ឧកញ៉ា លោក លោកស្រី ជាអគ្គនាយក អគ្គនាយិកា ក្រុមហ៊ុន អាជីវកម្មនាំចូល និងចែកចាយផលិតផលតេលសិលាជ្រាបថា ៖ ចាប់ពីឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជានឹងបញ្ឈប់ការអនុញ្ញាតឲ្យនាំចូលប្រេងតាមច្រកផ្លូវគោក ។

មូលហេតុនៃការបញ្ឈប់ការនាំចូលនេះ ដើម្បីរក្សាបាននូវចីរភាព ចំណូលពន្ធអាករ ក៏ដូចជាការចាំបាច់ចំពោះមុខ ក្នុងការពង្រឹងប្រសិទ្ធភាពគ្រប់គ្រង និងលើកកម្ពស់អនុលោមភាព នៃការអនុវត្តច្បាប់ និងបទប្បញ្ញត្តិជាធរមាន ។

ក្នុងសេចក្តីប្រកាសបញ្ជាក់ទៀតថា ក្នុងករណីនៅតែបន្តនាំចូលផលិតផលតេលសិលាតាមមាត់ច្រកផ្លូវគោក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងចាត់វិធានការតាម ផ្លូវច្បាប់ជាធរមាន ៕ ជាយក្រុង

សូមអានខ្លឹមសារនៃសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាដូចខាងក្រោម ៖

...

nkd1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print