បុរសសន្តិសុខយាមរថយន្តម្នាក់ដេកស្លាប់នៅក្នុងរ៉ឺម៉កម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ដេកស្លាប់នៅក្នុងរ៉ឺម៉កម៉ូតូដែលគេស្គាល់ថាជាអ្នកយាមរថយន្តនៅម្ដុំបុរីកីឡា មិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ កាលវេលាម៉ោង១និង៣០នាទីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចកន្លែងផ្ញើរថយន្តនៅម្ដុំបុរីកីឡា ផ្លូវលេខ២១១ ស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ឡាយ ហុង អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអ្នកយាមរថយន្តនៅម្ដុំបុរីកីឡា ។

ប្រភពព័ត៍មានពីសមត្ថកិច្ចបានប្រាប់ថា មុនកើតហេតុបានជនរងគ្រោះខាងលើបានមកដេកនៅលើរ៉ឺម៉កម៉ូតូយូរពេកដោយមិនឃើញងើបក៏ត្រូវមានសន្តិសុខដូចគ្នានោះបានដើរទៅដាស់តែមិនងើបសោះក៏បានដឹងថាបុរសរងគ្រោះបានស្លាប់បាត់ទៅហើយ ។ ភ្លាមៗនោះសន្តិសុខដូចគ្នាបានរត់មកម្ចាស់ផ្ញើរថយន្តខាងលើរបស់ខ្លួនថាជនរងគ្រោះខាងលើបានស្លាប់បាត់ទៅហើយក្រោយមកម្ចាស់រថយន្តខាងលើក៏បានទាក់ទងទៅសមត្ថកិច្ចមូលដ្នានឱ្យមកមើលនឹងសមត្ថកិច្ចជំនាញក៏បានចុះមកធ្វើកោសលវិច័យផងដែរ។

បន្ទាប់ពីសមត្ថកិច្ចជំនាញបានចុះមកធ្វើកោសលវិច័យរួចមក ក្រុមមន្ត្រីជំនាញបានបង្ហើបប្រាប់ថាបុរសរងគ្រោះដែលបានស្លាប់ខាងលើនេះសង្ស័យដោយសារតែ(គាំងបេះដូង) ។ បច្ចុប្បន្នសពត្រូវបានយកទៅបុណ្យតាមប្រពៃណី៕

img_1385 img_1386 img_1387 img_1388

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print