យ៉ាងតិចមានមនុស្ស៥នាក់បានស្លាប់បាត់បង់ជីវិត និងរបួសធ្ងន់ស្រាល២០នាក់កាលពីថ្ងៃម្សិលមិញ

ចែករំលែក៖

ភ្នំពេញ ៖ យ៉ាងតិចមានមនុស្ស៥នាក់បានស្លាប់បាត់បង់ជីវិត និងរបួសធ្ងន់ស្រាល២០នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ម្សិលមិញនេះ ។

យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ មានករណី គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក (យប់៦លើក) បណ្តាលឲ្យមនុស្សស្លាប់៥នាក់ (ប្រុស) រងរបួសធ្ងន់៧នាក់ (ស្រី១នាក់) និងរងរបួសស្រាល១៥នាក់ (ស្រី១នាក់) ។

របាយការណ៍ដដែលឲ្យដឹងថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១១លើកនេះ បានបណ្តាលឲ្យខូចខាត យានយន្តសរុបចំនួន២១គ្រឿង រួមមានម៉ូតូចំនួន៨គ្រឿង រថយន្តធុនតូចចំនួន៦គ្រឿង , រថយន្តធុនធំ ៦គ្រឿង , ថ្មើរជើង១នាក់ ។ មូលហេតុដែលបណ្ដាលឲ្យកើតមានករណី គ្រោះថ្នាក់ចរាចរណ៍រួមមាន ៖ បើក លឿន៤លើក (ស្លាប់២នាក់) , ជែង៣លើក (ស្លាប់១នាក់) , មិនគោរពសិទ្ធិ២លើក (ស្លាប់១នាក់) ,បត់គ្រោះ ថ្នាក់១លើក (ស្លាប់១នាក់) , មិនប្រកាន់ស្តាំ១លើក។ ចំណែកយានយន្តបង្កហេតុរួមមាន ៖ ម៉ូតូ៤លើក , រថយន្តធុនតូច៤លើក , រថយន្តធុនធំ២លើក (រត់១លើក) , រ៉ឺម៉កម៉ូតូ ១លើក ។

របាយការណ៍ដដែលឲ្យដឹងទៀតថា រាជធានី-ខេត្ត ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់រួមមាន ៖ ខេត្តកណ្តាល ១លើក (ស្លាប់១នាក់) , កំពង់ចាម១លើក (ស្លាប់១នាក់) , ស្វាយរៀង១លើក (ស្លាប់១នាក់) ,ព្រះសីហនុ ១លើក (ស្លាប់១នាក់ របួស១៣នាក់ ស្រី៩នាក់) និងខេត្តត្បូងឃ្មុំ១លើក (ស្លាប់១នាក់) ។

របាយការណ៍បញ្ជាក់ឲ្យដឹងទៀតថា គ្រោះថ្នាក់ចរាចរណ៍កន្លងមកក្នុងរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ ៣០ ខែធ្នូ ឆ្នាំ២០១៦ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៣៥៧លើក , ស្លាប់១៤១នាក់ , របួសធ្ងន់៣៦៤នាក់ និងរបួសស្រាល២៧២នាក់ ,របួសសរុប៦៣៦នាក់ ៕ ជាយក្រុង

ab1-3 ab1-2 ab1-1 q1-1 q1-2

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print