ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបានចុះបោសសំអាតក្រុមក្មេងទំនើងពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀននៅតាមបណ្តោយផ្លូវវេងស្រេង កាលពីវេលាម៉ោង១២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែកមរា ឆ្នាំ២០១៧ និងឃាត់មនុស្សចំនួន១៧នាក់យកទៅធ្វើការសាកសួរ។
លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានបញ្ជាឲ្យមន្ត្រីក្រោយមឱវាទ ដោយមានការដឹកនាំផ្ទាល់ពីលោកអធិការរងទទួលបន្ទុក ដើរប្រមូលក្មេងទំនើងដែលអង្កុយលេងនៅតាមមុខក្លឹប ផ្លូវសារធារណៈ ជាពិសេសនៅតាមបណ្តោយផ្លូវវេងស្រេងដោយឃាត់មនុស្សបន្តបន្ទាប់បានចំនួន១៧នាក់ ដកហូតបានថ្នាំញៀន៣កញ្ចប់ ដាវសាមូរ៉ៃ១ដើម ឧបរណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន រួមនឹងម៉ូតូ៣គ្រឿងនាំយកមកកាន់ផ្នែកជំនាញព្រហ្មទណ្ឌ ដើម្បីធ្វើតេស្តទឹកនោមរកសារធាតុញៀន ជាលទ្ធផលក្នុងចំណោម១៧នាក់ មាន៦នាក់មិនមានផ្ទុកនូវសារធាតុញៀន សមត្ថកិច្ចបានដោះលែងឲ្យត្រឡប់ទៅផ្ទះវិញ ដោយឡែកជនដែលនៅសេសសល់ សមត្ថកិច្ចបានឃុំខ្លួនបណ្តោះអាសន្នរងចាំចាត់វិធានការបន្តទៀត៕
...
ដោយ៖ សុខាសែនជ័យ