អវត្តមានតំណាងអយ្យការ ធ្វើឲ្យរឿងក្តីគ្រឿងញៀន១ករណីត្រូវពន្យារពេលប្រកាសសាលក្រម, អ្នកច្បាប់ថាជាគំរូមិនល្អ

ចែករំលែក៖

ខេត្តកណ្ដាល៖ ដោយសារអវត្តមានតំណាងអយ្យការនាពេលសវនាការ សំណុំរឿងជួញដូរនូវសារធាតុដោយខុសច្បាប់មួយករណី ត្រូវបានពន្យារពេលប្រកាសសាលក្រមទៅថ្ងៃក្រោយវិញ ។ អ្នកច្បាប់លើកឡើងថា ការអវត្តមានគ្មានមូលហេតុនេះ ធ្វើឲ្យខាតប្រយោជន៍ជនជាប់ចោទ ដែលត្រូវពន្យារពេលនៃការឃុំខ្លួន និង ជាគំរូមិនល្អមួយ ។

សាលាដំបូងខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១០៧ គ្រោងនឹងប្រកាសសាលក្រមសំណុំរឿងជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ ដែលមានជនជាប់ចោទឈ្មោះ ផល សុខហេង ភេទប្រុស អាយុ១៨ឆ្នាំ ។

រៀបនឹងប្រកាសសាលក្រម លោកចៅក្រម គឹម ម៉េង បានក្រឡេកមើលវត្តមានតំណាងអយ្យការ គឺ អ្នកស្រី សុន សុខាលីដា ។ ប៉ុន្ដែដោយសារការអវត្តមានគ្មានមូលហេតុនេះ លោកចៅក្រមសម្រេចលើកពេលប្រកាសសាលក្រមថ្ងៃទៅក្រោយវិញ ។ មនុស្សក្នុងសវនាការ លួចខ្សឹបខ្សៀវគ្នាថា ទំនងជាលោកស្រី សុន សុខាលីដា មិនទាន់អស់ចំហាយថ្ងៃឈប់សម្រាកចូលឆ្នាំសកល ហើយមើលទៅ បានជាអវត្តមានបែបនេះ ។

ពាក់ព័ន្ធករណីនេះ លោកមេធាវី ហុង គឹមសួន ថ្លែងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ ថា នេះជាការខាតបង់ពេលវេលារបស់ជនជាប់ចោទ ហើយក៏ជាគំរូមិនល្អមួយផងដែរ ។ លោកបន្តថា ទោះបីអវត្តមានតំណាងអយ្យការរូបនេះ ព្រះរាជអាជ្ញារង ផ្សេងទៀតអាចចូលស្តាប់ជំនួសបាន ៕

neat

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print