ហុងដាសេ១២៥ ពន្លះជាមួយម៉ូតូសេ១០០ពេញទំហឹងសន្លប់ទាំងសងខាង

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ នឹងម៉ូតូបុកគ្នាលាន់ដូចរន្ទះ ខណៈមេឃកំពុងភ្លៀងបណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់កាលពីវេលាម៉ោង៤និង២០នាទីល្ងាច ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅចំណុចផ្លូវបំបែកជាបួន ភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

svrs-11

ជនរងគ្រោះមានឈ្មោះព្រីងឆាន ភេទប្រុសអាយុ៥១ឆ្នាំ មុខរបររត់ម៉ូតូឌុប ។ ឯជនបង្កឈ្មោះស៊ុក រតនពិសេស ភេទប្រុស អាយុ១៦ឆ្នាំ ។ បើតាមអ្នកបានឃើញផ្ទាល់ភ្នែកបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរស ឈ្មោះព្រីងឆាន ជិះម៉ូតូម៉ាកហុងដាសេ១០០ ពណ៍ព្រីងទុំ អត់ស្លាកលេខ បើកបរពីទឹសខាងជើង ទៅត្បូងយឺតៗឆ្លងផ្លូវបំបែកជាបួន ។

លុះម៉ូតូឆ្លងជិតផុតទៅហើយ ស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូម៉ាកហុងដាសេ១២៥ពណ៍ខ្មៅ បើកបរយ៉ាងលឿនពីទឹសខាងលិចទៅកើត ក៏បុកម៉ូតូបុរសរងគ្រោះចំពាក់កណ្តាលពេញទំហឹងលាន់ដូចរន្ទះអុសចម្ងាយ៤ម៉ែត្រដួលបោកទៅលើឃឿនចញ្ចើមថ្នល់បណ្តាលឲ្យ ឈ្មោះព្រី ឆាន បែកក្បាលរងរបួសធ្ងន់ និងបាក់ស្មងជើងខាងឆ្វេងប្រកាច់មូលសន្លប់នៅនឹងកន្លែង ហើយនេះសំណាងល្អ មានពាក់មួកសុវត្ថិភាព កុំអីមិនដឹងវាសនាយ៉ាងណានោះឡើយ ។

រីឯជនបង្កខ្ទាតចេញពីម៉ូតូបុកស្មាទៅនឹងចិញ្ចើមថ្នល់បាក់ស្មាខាងស្តាំ និងបោកក្បាលទៅលើថ្នល់ពកក្បាលធ្ងន់សន្លប់ស្តូកស្តឹងគួរឲ្យសង្វេគផងដែរ ៕

svrs-21

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print