ខឹងទារលុយ៤មុឺនរៀលមិនបានយកញញួរវាយក្បាលបុរសម្នាក់កំពុងដេកក្នុងអង្រឹងធ្លាយខួរស្លាប់

ចែករំលែក៖

ភ្នំពេញ៖ ដោយសារតែខឹងរឿងទារលុយ៤មឺុនរៀលមិនបាន បុរសឈាមរាវម្នាក់បានផ្ទុះកំហឹង ទៅទាញញញួរដែកមកវាយក្បាលបុរសម្នាក់ផ្សេងទៀត ដែលកំពុងដេកលង់លក់ក្នុងអង្រឹង បណ្តាលអោយស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ។

ហេតុការណ៍នេះ ភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ ស្ថិតការដ្ឋានសំណង់មួយកន្លែង ក្នុងភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវគេវាយបណ្តាលអោយស្លាប់នោះមានឈ្មោះ ទៀត ហ៊ន អាយុ ៤៩ឆ្នាំ មានមុខរបរជាកម្មករសំណង់ មានស្រុកកំណើតនៅខេត្តតាកែវ ចំណែកឃាតករឈ្មោះ ឈិន រ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ ជាកម្មករបម្រើការងារជាមួយជនរង់គ្រោះ នឹងមានស្រុកំណើតនៅខេត្តតាកែវ ។

នៅជុំវិញករណីនេះដែរ លោកវរសេនីយ៍ទោ ជឹម សុីថា អធិការនគរបាលខណ្ឌដង្កោ បានប្រាប់អោយដឹងថា ករណីឃាតកម្មនេះកើតឡើងដោយសារជនរងគ្រោះជំពាក់លុយជនសង្ស័យចំនួន៤មុឺនរៀល ហើយពេលជនសង្ស័យមកទារលុយពីជនរងគ្រោះ ស្រាប់តែជនរងគ្រោះមិនសងលុយថែមទាំងបានធាត់ជនសង្ស័យមួយជើងថែមទៀត ។

លោកអធិការបានដឹងទៀតថា ក្រោយពីជនសង្ស័យទារលុយមិនបានក៏ត្រឡប់ទៅបន្ទប់ជួលនៅក្បែរការដ្ឋាន រហូតដល់ម៉ោង ២រសៀល ថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ពេលជនរងគ្រោះកំពុងសម្រាកលង់លក់ក្នុងអង្រឹងដែលចង់នៅក្រោមដើមឈើ ស្រាប់តែជនសង្ស័យ បានធ្វើសកម្មភាពយកញញួរដែក មកវាយទាំងកម្រោល បណ្ដាលឲ្យជនរងគ្រោះបែកក្បាលធ្លាយខួរស្លាប់ក្នុងថ្លុកឈាមតែម្តងនេះ នេះបើយោងតាមចម្លើយសារភាពរបស់ឃាតករ ។

លោកបន្តថា ឃាតករបានវាយសម្លាប់ជនរងគ្រោះហើយរត់គេចទៅស្រុកកំណើតឯខេត្តតាកែវបានមួយថ្ងៃទើបត្រឡប់មកធ្វើការវិញធម្មតា រហូតដល់ព្រឹកថ្ងៃទី០២ ខែ មករា ឆ្នាំ២០១៧ នេះមានការភ្ញាក់ផ្អើលថាមានករណីឃាតកម្មសម្លាប់មនុស្ស ទើបលោកអធិការដឹកនាំកម្លាំងចុះពិនិត្យរហូតឈានដល់ការឃាត់ខ្លួនឃាតករបានភ្លាមៗតែម្តង ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តសាកសួរនឹងកសាងសំណុំរឿងបញ្ជូនខ្លួនឃាតករទៅតុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់៕

pheara-4 pheara-5 pheara-3 pheara-2 pheara-1

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print