ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានសរសេរបណ្តាំទុកឲ្យកូនគួរឲ្យអាណិតជាទីបំផុត មុនពេលសម្រេចចិត្តចងកសម្លាប់ខ្លួន ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង១៥នាទី ថ្ងៃទី២ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិលាច ឃុំលាច ស្រុកភ្នំក្រវាញ់ ខេត្តពោធិ៍សាត់ ។
បុរសរងគ្រោះបានធ្វើអត្តឃាតដោយចងកនៅនឹងផ្ទះរបស់ខ្លួនតែម្តង និងបានសរសេរបណ្តាំទុកថា៖ «កូនខំរៀន ខំរក (កុំលួច) ភ្នែកប៉ាពិបាកមើលរកស៊ីមិនកើត ចិញ្ចឹមកូនមិនបានទៀតទេ កូនមានសំណាងល្អ សូមកូនចេះជួយគ្នា» ៕
...
ដោយ៖ ប៉ឹម ពិន