សមត្ថកិច្ចចុះបង្រ្កាបទីតាំងហាង​កាហ្វេយីហោ«​ស្រី​មុំ​» លួចបង្កប់សេវាបម្រើផ្លូវភេទឃាត់មនុស្ស៤នាក់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ស្រះចកសហការជាមួយកម្លាំងនគរបាលការិយាល័យកណ្ដាលប្រឆាំងបទល្មើស ចុះបង្ក្រាបទីតាំង នៅក្នុងហាងកាហ្វេយីហោ ស្រីមុំ ដែលលួចបង្កប់សេវាបំរើផ្លូវភេទ តាមបណ្ដោយផ្លូវលេខ៨០ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី២ ខែមករា ឆ្នាំ២០១៦ ដោយឃាត់ខ្លួនស្រ្តីជនជាតិវៀតណាម៤នាក់និងស្រោមអនាម័យមួយចំនួនជាក់ស្តែងយកទៅសួរនាំ ។

តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្រ្កាបទីតាំងហាងកាហ្វេបំរើផ្លូវភេទខាងលើនេះ ដឹកនាំដោយលោកវរសេនីយ៍ឯក ចាន់ គត្តិខុម ស្នងការរងទទួលបទល្មើសប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយកម្លាំងនគរបាលខណ្ឌដូនពេញរាជធានីភ្នំពេញ ដោយមានការសម្រសម្រួលពីលោក លី សុផាន់ណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។

ក្រោយប្រតិបត្តិការសមត្ថកិច្ច ឃាត់ខ្លួននារីជនជាតិវៀតណាម៤នាក់ក្នុងនោះ៣នាក់ជានារីរកស៊ីផ្លូវភេទ និងម្នាក់ជាមេការ នាំយកធ្វើការសាកសួរ ដើម្បីកសាងសុំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ។

ពាក់ព័ន្ធនឹងការបង្រ្កាបហាងកាហ្វេបង្កប់សេវាបំរើផ្លូវភេទនោះដែរប្រជាពលរដ្ឋជិតខាងរិះគន់កម្លាំងសមត្ថកិច្ចថាហេតុអីបានកម្លាំងបង្រ្កាបតែមួយផ្ទះប៉ុណ្ណោះ។ ចំណែកនៅច្រើនផ្ទះទៀតដែលកំពុងបើករកស៊ីបំរើផ្លូវភេទយ៉ាងពេញបន្ទក់នោះហាក់ដូចជារីកដូចផ្សិតទៅហើយនោះមិនចាប់បង្រ្កាបដូចគ្នាទៅ បានជាចាប់តែមួយកន្លែងចឹងហើយនៅច្រើនកន្លែងទៀតនៅទុកឲ្យបង្កភាពរញេរញាយដដែលចឹង ប្រហែលជាទីតាំងច្រើនកន្លែងទៀតគេបង់លុយឲ្យអស់ហើយនៅសល់តែហាងមួយនោះដែលទើបនឹងបើករកស៊ីសោះមិនបង់លុយឲ្យទើបមកចាប់បង្រ្កាបដូច្នេះនោះ។

ប្រជាពលរដ្ឋជិតខាងបានបន្តទៀយថាហាងកាហ្វេបង្កប់សេវាបំរើផ្លូវភេទទាំនោះកំពុងបង្កភាពអានាធិបតេយ្យយ៉ាងខ្លាំងដោយសារតែពួកស្រ្តីដែលភាគីច្រើនជនជាតិវៀតណាមទាំងនោះនាំគ្នាអង្គុយឬឈបក់ដៃហៅភ្ញៀវយ៉ាងប្រសាចមិនខ្លាចអាជ្ញាធរខណ្ឌដូនពេញឡើយ ដូច្នេះហើយពួកគាត់ជាប្រជាពលរដ្ឋជិតខាងដែលមានការរំខានក្នុងការរស់នៅរបស់ពួកគាត់នោះបានសំណូមពរឲ្យសមត្ថកិច្ចគ្រប់ស្ថាប័ន មកបន្តចាប់បង្រ្កាបឬបោសសំអាតឲ្យអស់នៅហាងការហ្វេស៊ិចទាំងនោះផងព្រោះអាជ្ញាធរខណ្ឌប្រហែលជាគ្មានសមត្ថភាពក្នុងការចាប់បង្រ្កាបហាងកាហ្វេស៊ិចទាំងនោះឡើយ៕

img_3750 img_3749

...

ដោយ៖ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print