ខេត្តបន្ទាយមានជ័យ៖ តាមសេចក្ដីរាយការណ៍ច្បាស់ការពីស្រុកម៉ាឡៃ ខេតបន្ទាយមានជ័យប្រាប់ថា មានករណីផ្ទុះអាវុធមួយគ្រាប់ ដែលអ្នកបាញ់បោះសេរីនោះត្រូវគេស្គាល់ថា មានឈ្មោះ បេន សំអាត់ ជាអធិការងស្រុកម៉ាឡៃ។
ប្រភពច្បាស់ការប្រាប់ថា ករណីដែលលោកអធិការងខាងលើនោះ បានកើតឡើងកាលពីម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែមករា ២០១៧ នៅចំណុច៩៣ ឃុំអូរស្រឡៅ ស្រុកម៉ានឡៃ ខេត្តបន្ទាយមានជ័យ ។
ប្រភពបញ្ជាក់ថា មុនកើតហេតុលោកអធិការរងរួបនោះបានចុះល្បាតនៅចំណុចខាងលើ គ្រានោះមានក្រុមក្មេងស្ទាវមួយក្រុម បានជិះម៉ូតូពេញផ្លូវចេញពីមើលគេប្រគំតន្រី្តស្រាបៀកម្ពុជា ដោយឃើញបែបនេះលោកអធិការរួបនោះស្រវឹងផង ក៏ហៅក្រុមក្មេងឲ្យយឈប់ ក្រុមក្មេងមិនឈប់ ក៏បានដកកាំភ្លើងខ្លីរបស់ខ្លួនបាញ់បង្ករការភ្ញាក់ផ្អើលដល់ពលរដ្ឋធ្វើតំណើរតែម្ដង ។ អ្នកស្រុកលើកឡើងាថា ការបាញ់បោះរបស់អធិការរួបនេះ មិនត្រឹមត្រូវទេ ព្រោះខ្លួនជាមន្ត្រីអនុវត្តន៍ច្បាប់ គ្រាន់តែរឿងហៅក្រុមក្មេងស្ទាវមួយក្រុមឧ្យឈប់ ពួកគេមិនឈបបែជាប្រើអាវុធបាញ់គំរាមទៅវិញ នេះមិនត្រូវពលរដ្ឋបើត្រូវពលរដ្ឋតើគិតបែពណា?
ប្រភពច្បាស់ការបញ្ជាក់ថា លោកបេន សំអាត់អធិការរងរួបនេះមានអ្នកស្រុកជាច្រើនកំពុងតែមិនពេញចិត្តដោយគាត់តែងតែអនុវត្តផ្ទុយពីច្បាប់ ដែលថ្នាក់ដឹកនាំប្រគល់ឲ្យក្នុងភូមិឃុំរបស់ខ្លួន ម្យ៉ាងទៀត សួមបីតែមន្ត្រីក្នុងជួររបស់លោកក៏គ្មានអ្នកណាមួយពេញចិត្តនៅទង្វើរបស់គាត់ដែរ?
ពាក់ព័ន្ធនឹងកាចោទខាងលើនេះ លោក បេន សំអាត អធិការងស្រុកម៉ាឡៃមានប្រសាសន៍ថា ករណីនេះវាកើតឡើងមែន ប៉ុន្តែលោកអត់ស្រវឹងទេក្នុងការបង្ក្រាប់ក្មេងទំនើងដាវស៊ាំម៉ូរៃដេញកាប់គ្នាពេញផ្លូវ ពេលក្មេងស្ទាវបំរ៉ុងវាញគ្នា ហើយកម្លាំងលោកមិនមែន ជាអ្នកបាញ់ទេ គីមន្ត្រីនគរបាលដែលដឹកនាំដោយលោកអៀម រ៉ីមគាត់ជាអ្នកបាញ់ ក្នុងនោះលោកបានចូលរួមដែរ តែលោកជាកូនចៅគេមិនមែនជាអធិការ រងស្រុកនោះទេ ។
លោកថា មធ្យោបាយដែលដឹកកម្លាំងជារថយន្តរបស់លោក លោកជាបើកបរហើយអ្នកបាញ់បោះនោះមានឈ្មោះ ប៉ក់ ជានៅមន្ត្រីនគរបាលស្រុកម៉ាឡៃ។
រឿងរ៉ាវនេះដែរ លោកអៀម រ៉ីម អធិការស្រុកម៉ាឡៃប្រាប់ថា មានសេចក្ដីរាយការណ៍ប្រាប់លោកថា មានក្រុមក្មេងស្ទាវចេញពីគេប្រគុំតន្ត្រីទៅបំរ៉ុងកាប់គ្នា ហើយថាបាញ់មួយគ្រាប់មិនដឹងអ្នកណាជាអ្នកបាញ់នោះទេ លោកមិនបាននៅកន្លែងកើតហេតុឡើយ ចាំលោកស៊ីបសួរបន្ធែមទៀត ម្យ៉ាងទៀតលោកនៅនឹងកន្លែងគេប្រគំតន្រ្តី ៕
ដោយ៖ វណ្ណា