ភ្នំពេញ៖ ពិតជាចម្លែកម្ទេសណាមិន ហិរ ស្រីណាមិនប្រចណ្ឌ ម្តាយណាដែល ចង់ឲ្យកូនធ្លាក់នរក? ចំណែករឿងរ៉ាវមួយ នេះទាក់ទងនឹងការលើកឡើងខាងលើបាន កើតមាននៅក្នុងរង្វង់គ្រួសារមួយ ដែលគេ ធ្លាប់តែឃើញស្រី្តជាប្រពន្ធប្រចណ្ឌប្តីគួរ ឲ្យឈឺចាប់ ផ្ទុយទៅវិញបែរជាម្តាយបង្កើត ប្រចណ្ឌកូនប្រុសជំនួសកូនប្រសា ហើយ នៅពេលតាមទាន់កូនប្រុសកំពុងអង្គុយ សារសងជាមួយស្រីថ្មីបានស្ទុះទៅវាយ បោចសក់ទាត់ធាក់ស្រីកំណាន់របស់កូន ប្រុសយ៉ាងចាស់ដៃ បង្កការភ្ញាក់ផ្អើលទាំង យប់ ។
រឿងហេតុនេះកើតឡើងកាលពីវេលា ម៉ោង៨ និង២៥នាទីយប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧នៅមុខស្ថានីយប្រេងឥន្ធនៈ សូគីម៉ិច មួយកន្លែង ស្ថិតក្នុងសង្កាត់ផ្សារ ដើមថ្កូវ ខណ្ឌចំការមន បន្ទាប់ពីគេឃើញ ស្ត្រីជាម្តាយខឹងកូនប្រុសខ្លួនលួចមាន សហាយ ខណៈមានប្រពន្ធកូន២ទៅហើយ នោះក៏ជិះម៉ូតូតាមរកឃើញពេលកំពុង អង្គុយសារសងជាមួយស្រីនោះក៏ចុះទៅ ចាប់ស្រីនោះវាយបោចសក់ ទាត់ធាក់ផ្អើល តែម្តង ។
ស្រី្តរូបនេះមិនត្រូវបានគេស្គាល់ឈ្មោះ និងអាសយដ្ឋានទេ គ្រាន់តែដឹងថាគាត់មាន អាយុជិត៦០ឆ្នាំ ស្លៀកខោជើងវែង ពាក់ អាវផ្កា និងមានពាក់វ៉ែនតាពណ៌ស ហើយ គាត់អះអាងថាត្រូវជាម្តាយបង្កើតរបស់កូន ប្រុសដែលក្បត់ចិត្តប្រពន្ធមកមានស្រីថ្មី។
ស្រី្តចំណាស់រូបនេះបានរៀបរាប់ប្រាប់ គេឯងថា កូនប្រុសគាត់អាយុជិត៣០ឆ្នាំ ហើយវាមានប្រពន្ធនិងកូនប្រុស២នាក់ បែរ ជាទៅលួចមានទំនាក់ទំនងស្នេហាជាមួយ ស្រីផ្សេងទៅវិញ។ កន្លងមកទោះបីជាគាត់ ខំប្រឹងនិយាយណែនាំកូនប្រុសឱ្យឈប់ទាក់ ទងជាមួយនារីនោះច្រើនលើកក៏ដោយក៏ កូនប្រុសគាត់នៅតែមិនស្តាប់ដែរ។ ចំណែក នារីជាសហាយកូនប្រុសក៏គាត់ធ្លាប់បាន និយាយតាមទូរស័ព្ទហាមប្រាមឱ្យឈប់ ទាក់ទងគ្នាដែរ តែត្រូវនាងមិនស្តាប់ទេនៅតែលួចណាត់ជួបគ្នាដដែល។ រហូតដល់ ម៉ោងកើតហេតុខាងលើ រូបគាត់បានឱ្យកូន ស្រីម្នាក់ទៀតជិះម៉ូតូហុងដាឌ្រីមមួយគ្រឿង តាមដានកូនប្រុសស្រាប់តែឃើញអ្នកទាំងពីរបានជិះម៉ូតូឌុបគ្នា រួចហើយទៅអង្គុយ សាសងស្នេហានៅទីនេះ ទើបគាត់ឱ្យកូន ស្រីឈប់ម៉ូតូ រួចហើយទ្រាំលែងបានក៏ដើរ ទៅចាប់បោចសក់នារីនោះវាយទាត់ធាក់ តែម្តងទៅកុំឲ្យវាពូកែលួចប្តីគេទៀត ។
ទោះយ៉ាងណាសកម្មភាពនេះគេឃើញ នាពេលនោះគឺកូនប្រុសបានស្ទុះទៅចាប់ក្រៀកម្តាយជាមួយសន្តិសុខស្ថានីយ៍ប្រេងឥន្ធនៈខាងលើកុំឲ្យម្តាយប្រើហិង្សាទៅលើនារីកំណាន់ចិត្តខ្លួន តែចាប់ស្ទើរមិនឈ្នះហើយស្ត្រីជាម្តាយនៅតែវាយទាត់ធាក់បោចសក់នារីនោះទាល់តែបាននិងបង្កការភ្ញាក់ផ្អើលគេផ្អើលឯងតែម្តង។ មិនតែប៉ុណ្ណោះគាត់ថែមទាំងស្រែកខ្លាំងៗឱ្យអ្នកធ្វើដំណើរមកជួយមើលផង «នេះជាស្រីដែល ទាក់ទងប្តីគេ» ។ ចំណែកនារីកំណាន់ចិត្ត កូនប្រុសរបស់គាត់មានទឹកមុខក្រហម ស្លេកស្លាំងហើយមិនបាននិយាយអ្វីដែរ គ្រាន់តែប្រាប់ថា បើចង់ឲ្យខ្ញុំឈប់ទាក់ទង មីងឯងសួរទៅកូនប្រុសមីងទៅ។ បន្ទាប់ មកនាងបានទូរស័ព្ទហៅបងប្អូនឲ្យយក ម៉ូតូមកដឹកនាងទៅផ្ទះបាត់ទៅ។ ចំណែក ស្ត្រីជាម្តាយ និងកូនប្រុសក៏បានជិះម៉ូតូ ចេញទៅបាត់អស់ដែរ បន្ទាប់ពីមានការអន្ត រាគមន៍ពីកម្លាំងកងរាជអាវុធហត្ថខណ្ឌ ចំការមនកុំឲ្យមានប្រទូស្តរ៉ាយគ្នានៅតាម ផ្លូវសាធារណៈបែបនេះនាំឲ្យខ្មាសគេ ៕
ដោយ៖ ស រស្មី