ឆេះសីុទែនប្រេងនៅស្ថានីយសូគីមិុច ខណៈកម្មករប្រើម៉ូទ័រកាត់ដែកខ្ទាតផ្កាភ្លើង

ចែករំលែក៖

ខេត្តកំពង់ធំ៖ ឆេះស៊ីទែនសាំងនៅ ស្ថានីយប្រេងឥន្ធនៈមួយកាលពីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ នៅតាមបណ្ដោយ ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិក្តី សង្កាត់ព្រៃតាហូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ប៉ុន្តែមិនធ្ងន់ធ្ងរឬមានគ្រោះថ្នាក់ដល់មនុស្សទេ ។

ប្រភពពីកម្មករការដ្ឋានសំណង់នៅ ស្ថានីយប្រេងឥន្ទនៈឆេះនេះបានឲ្យដឹងថា ស្ថានីយប្រេងឥន្ទនៈសូគីម៉ិចនេះជាកម្មសិទ្ធិរបស់ឈ្មោះ អៀង ម៉េង ដោយត្រូវរុះរើដើម្បីសាងសង់ថ្មីហើយការឆេះនេះកើត មាន២ដងមកហើយបណ្តាលមកពីការប្រើម៉ូទ័រកាត់ដែកកាត់ទុយោបំពង់ទីបសម្រាប់បង្ហូរប្រេងចូលក្នុងស៊ីទែនសាំងធ្វើឲ្យផ្កាភ្លើងខ្ទាតទៅប៉ះនឹងចំហាយសាំងដែលនៅសេសសល់ក្នុងស៊ីទែនបណ្តាលឲ្យឆេះបន្ទាប់ពីនៅល្ងាចថ្ងៃទី៣ ខែមករា ក៏ឆេះតែម្តងតែ ត្រូវបានពន្លត់ទាន់ ។

កម្មកររូបនេះបន្តថា អគ្គិភ័យនេះត្រូវបានរថយន្តពន្លត់អគ្គិភ័យមកពីស្នងការដ្ឋាន នគរបាលខេត្តកំពង់ធំបាញ់ទឹកពន្លត់ច្រើនរថយន្តតែមិនរលត់ ទោះអ្នកខ្លះនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ទាល់តែទិញសាប៊ូ និងអំបិលមកបាចទើបអាចគ្រប់គ្រងស្ថានភាពបាន ។

ប្រជាពលរដ្ឋមានទីលំនៅជិតស្ថានីយ ខាងលើនេះ បានសម្តែងការមិនសប្បាយ ចិត្ត ព្រោះតែមានភ្លើងឆេះជាបន្តបន្ទាប់ ដោយបារម្ភពីលំនៅដ្ឋានផ្ទះសប្បែងរបស់ ពួកគាត់ ។ ពួកគាត់បញ្ជាក់ថា មានស្ថានីយ ប្រេងឥន្ទនៈសូគីមិុចមួយនេះនៅក្បែរផ្ទះ ដូចជាមានភ្នំភ្លើងអ៊ីចឹងដែរ ។ ដូច្នេះពួក គាត់សុំណូមពរដល់មន្រ្តី មន្ទីរ អាជ្ញាធរពាក់ ព័ន្ធដែលសុីញ៉េចេញអាជ្ញាប័ណ្ណឲ្យសាង សង់ស្ថានីយប្រេងមួយនេះត្រូវពិនិត្យឲ្យបាន ត្រឹមត្រូវទៅលើថៅកែស្ថានីយប្រេងក្នុងការ សាងសង់ដើម្បីបញ្ជៀសហានិភ័យកើត ឡើងជាយថាហេតុ ។

បើតាមប្រជាពលរដ្ឋផ្សេងទៀតឲ្យដឹងថា ថៅកែស្ថានីយប្រេងឈ្មោះ អៀង ម៉េង ខាងលើនេះមានអត្តចរិតខែងរែងខ្លាំង ណាស់ ហើយកាលពីជាងមួយខែមុនធ្លាប់ បានឆេះម្តងរួចមកហើយពេលដែលជាង ឡើងផ្សារដំបូលស្ថានីយ ។ នៅពេលនោះ ប្រជាពលរដ្ឋជាច្រើនគ្រួសារបានផ្តិតមេ ដាយប្តឹងជំទាស់ទៅអាជ្ញាធរមូលដ្ឋាននិងការសាងសង់ស្ថានីយ ប៉ុន្តែដូចជាគ្មាន ប្រយោជន៍ ៕

20170104_103526 20170104_103534 20170104_103604 20170104_103601 20170104_103635

...

ដោយ៖ ប៊ុន រិទ្ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print