តាមសងសឹកគូបដិបក្ខដល់ក្នុងមន្ទីរពេទ្យគ្រាដែលជនរងគ្រោះ២នាក់កំពុងរុំរបួស

ចែករំលែក៖

ភ្នំពេញ៖ បុរស២នាក់រងរបួសធ្ងន់ត្រូវបានមិត្តភក្តិនាំទៅព្យាបាលនៅក្នុងមន្ទីរពេទ្យសម្តេចឪ តែត្រូវជនដៃដល់មួយក្រុមសម្រុកចូលទៅកាប់ដល់ក្នុងមន្ទីរពេទ្យ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ទៀត និងវាយបំផ្លាញសម្ភារៈបរិក្ខាររបស់មន្ទីរពេទ្យខូចខាតកាលវេលាម៉ោងជាង១២រំលងអាធាត្រឈានចូលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ នៅក្នុងមន្ទីរពេទ្យសម្តេចឪគីឡូម៉ែត្រលេខ៦ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។

ប្រភពព័ត៌មានបានឲ្យដឹងថា បុរសដែលរងរបួសធ្ងន់ទាំង២នាក់ ម្នាក់ឈ្មោះ ជឹម ស្នា និងម្នាក់ទៀតឈ្មោះ ថេង វណ្ណឡុង ។

គ្រូពេទ្យពេទ្យមន្ទីរពេទ្យសម្តេចឪម្នាក់សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា មុនពេលកើតហេតុមានជនរងគ្រោះ២នាក់រងរបួសមិនដឹងមកពីកន្លែងណាទេ ត្រូវបានមិត្តភក្តិម្នាក់នាំយកមកឲ្យគរូពេទ្យនៅក្នុងមន្ទីរពេទ្យ នេះរុំរបួសឲ្យដោយមានស្នាមកាប់រយះក្បាល ធ្ងន់ ។ពេលនោះគ្រូពេទ្យកំពុងតែដេរមុខរបួស ឲ្យជនរងគ្រោះស្រាប់តែមានក្មេងទំនើង៤នាក់ជិះម៉ូតូ២គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ មិនចាំស្លាកលេខ និងម៉ាក Zoomer-X ពណ៌ខៀវមិនចាំស្លាកលេខប្រដាប់ដោយដាវសាំម៉ូរៃ និងបំពង់ទីបគ្រប់ដៃបានសម្រុកចូលបន្ទប់រុំរបួសរួច កាប់បុរស២នាក់នេះ បណ្តាលឲ្យរងរបួសធ្ងន់ថែមទៀត។មិនតែប៉ុណ្ណោះថែមទាំងកាប់បុរសម្នាក់ដែលជាអ្នកជូនជនរងគ្រោះមកមន្ទីរពេទ្យបណ្ដាលឲ្យរងរបួសធ្ងន់ទៀតផង។

គ្រូពេទ្យរូបនោះបានឲ្យដឹងទៀតថាក្រោយកាប់ជនរងគ្រោះមិនអស់ចិត្តក្រុមក្មេងពាលទាំងនេះថែមទាំងបានកាប់បំផ្លាញគ្រឿងបរិក្ខារនៅក្នុងមន្ទីរពេទ្យខូចខាតអស់មួយចំនួន។ភ្លាមៗនោះដែរបុគ្គលិកសន្តិសុខមន្ទីរពេទ្យម្នាក់ក៏បានរត់ទៅបិទទ្វាររបងមិនឲ្យជនបង្កជិះម៉ូតូចេញ ក៏ត្រូវជនបង្កគំរាមកាប់ទៀត ទើបសន្តិសុខបើកទ្វារឲ្យជនបង្កជិះម៉ូតូចេញទៅបាត់អស់ទៅ ។

ទោះយ៉ាងណាក្រោយពេលកើតហេតុ ជនរងគ្រោះដែលរងរបួសធ្ងន់ទាំង៣នាក់នោះត្រូវបានមន្ទីរពេទ្យសម្តេចឪបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យកាល់ម៉ែតដើម្បីព្យាបាលបន្ត បន្ទាប់ពីមានស្នាមរបួសធ្ងន់ធ្ងរពេក មិនអាចព្យាបាលនៅមន្ទីរពេទ្យនេះបាន  ៕

%e1%9e%ac%e1%9e%9f%e1%9f%92%e1%9e%9f%e1%9e%b8%e1%9e%80%e1%9f%82%e1%9e%9c%e1%9f%a1

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print