ប្រធានាធិបតីកូរ៉េខាងត្បូងអវត្តមានជាលើកទី២នៅក្នុងតុលាការ

ចែករំលែក៖

ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun Hye ជាថ្មីម្តងទៀតបានអវត្តមាន នៅក្នុងសវនាការដេញដោលរបស់តុលាការធម្មនុញ្ញនាថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ ដើម្បីត្រួតពិនិត្យ និងផ្តន្ទាទោសប្រធានា ធិបតី។

សារព័ត៌មានយុនហាប់របស់កូរ៉េខាងត្បូង បានផ្សាយថា លោកស្រី ផាក គឿនហេ ត្រូវបានស្នើឲ្យមានវត្តមាននៅក្នុងតុលាការ ដើម្បីផ្តល់ចម្លើយ ប៉ុន្តែលោកស្រីមិនមាន វត្តមាននោះឡើយនៅក្នុងការបើកសវនាការជាលើកទី២។

កាលពីថ្ងៃទី៣ ខែមករា កន្លងទៅតុលាការធម្មនុញ្ញកូរ៉េខាងត្បូង បាន បើកសវនាការជាសាធារណដេញដោលទោសរបស់ប្រធានាធិបតីពាក់ព័ន្ធនឹង រឿងអាស្រូវ នយោបាយទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រ។ តាមច្បាប់កូរ៉េខាងត្បូងមិនបានបង្ខំឲ្យលោកស្រី ផាក គឿនហេ ត្រូវតែ បង្ហាញខ្លួនជាចំបាច់នៅក្នុងតុលាការនោះឡើយ ។ ជាមួយគ្នានេះដែរមេធាវីរបស់ ប្រធានាធិបតីក៏បានឲ្យដឹងថា លោកស្រី នឹងបង្ហាញខ្លួននៅពេលដ៏ខ្លីខាងមុខ។

ដំណើរការនីតិវិធីរបស់តុលាការធម្ម នុញ្ញកូរ៉េខាងត្បូងប្រឆាំងលោកស្រីប្រធានាធិបតី ផាក គឿនហេ នៅថ្ងៃព្រហស្បតិ៍ នេះ បានចាប់ផ្ដើមឡើងហើយបើទោះជា មិនមានវត្តមានចូលរួមជំនុំជម្រះក្ដីចោទ ប្រកាន់ពីលោកស្រីយ៉ាងណាក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់ទី ភ្នាក់ងារសារព័ត៌មាន BBC នៅមុននេះ បន្ដិច។

ក្រុមអ្នកនយោបាយ បានបោះឆ្នោតលើ បទចោទលោកស្រី ផាក គឿនហេ កាលពីខែមុននេះពាក់ព័ន្ធទៅនឹងរឿងអាស្រូវអំពើពុករលួយ ប៉ុន្ដែតុលាការធម្មនុញ្ញនាពេល បច្ចុប្បន្ននេះ ត្រូវការផ្ដល់សច្ចាប័ន ឬកែប្រែ សេចក្ដីសម្រេចនេះ ពីព្រោះលោកស្រី ផាក គឿនហេ បានបដិសេធម្ដងហើយ ម្ដងទៀតថា លោកស្រីមិនមានជាប់ពាក់ ព័ន្ធនឹងរឿងអាស្រូវ ពុករលួយនោះទេ ដោយបានលើកឡើងថា លោកស្រីគោរព តួនាទី និងធ្វើការងារដោយស្មោះត្រង់។

គួរបញ្ជាក់ថា ដំណើរការសវនាការ របស់តុលាការធម្មនុញ្ញលើកដំបូងត្រូវបានលើកពេលម្ដងរួចទៅហើយកាលពីប៉ុន្មានថ្ងៃមុននេះ ដោយសារតែបរាជ័យក្នុងការ ស្នើឲ្យលោកស្រី ផាក គឿនហេ ចូលរួមក្នុង សវនាការ ពាក់ព័ន្ធនឹងរឿងអាស្រូវអំពើពុក រលួយនេះបានធ្វើឲ្យផ្ទុះការតវ៉ាធំៗជា ច្រើនដងដោយបានទាមទារឲ្យលោកស្រី ប្រធានាធិបតីលាលែងពីតំណែង៕

GWANGJU, SOUTH KOREA - JUNE 10:  Judges preside over a pretrial hearing of crew members of the sunken ferry Sewol at Gwangju District Court on June 10, 2014 in Gwangju, South Korea. Fifteen crew members from the South Korean ferry appeared in court to face charges of negligence in the disaster which killed almost 300 people.  (Photo by Kim Min-Hee-Pool/Getty Images)korea-2

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print