ខេត្តព្រះសីហនុ៖ ផ្ទះសំណាក់និងភោជ នីយដ្ឋាននៅឆ្នេរអូត្រេស២ស្ថិតនៅភូមិ៦សង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវរងអគ្គិ ភ័យឆាបឆេះកាលពីវេលាម៉ោងជាង៣ រសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ ប៉ុន្តែគេពុំច្បាស់ពីមូលហេតុនាំឲ្យមានភ្លើងឆេះតូប ផ្ទះសំណាក់និងភោជនីយដ្ឋាននេះទេ។
បើតាមប្រភពនៅកន្លែងកើតហេតុបាន ឲ្យដឹងថា អគ្គិភ័យនេះឆេះចេញពីផ្ទះសំណាក់ និងភោជនីយដ្ឋានយីហោសួនច្បារដំរីដែលមានម្ចាស់ជាជនជាតិអាលឺម៉ង់ ហើយ ក្រោយពីមានហេតុការណ៍នេះកេើតម្ចាស់ ភោជនីយដ្ឋាននិងផ្ទះសំណាក់នេះបានរត់ គេចខ្លួន។
តាមប្រភពឲ្យដឹងទៀតថា នៅពេលឆាបឆេះភោជនីយដ្ឋាននិងផ្ទះសំណាក់មួយខាងលើនេះបានរាលទៅឆេះតូបនិងហាង លក់ដូរឯទៀត ប៉ុន្តែមិនមានមនុស្សរងគ្រោះ ថ្នាក់នោះទេ។
តាមការសន្និដ្ឋានដំបូងថា អគ្គិភ័យនេះកើតឡើងដោយសារផ្ទុះសេ្សចរន្តអគ្គិសនី ក៏ប៉ុន្តែអ្នករស់នៅកន្លែងកើតហេតុបាន និយាយថា នៅមុនពេលកើតហេតុភ្លើង អគ្គិសនីបានដាច់ទាំងស្រុងទាំងព្រឹកមកម៉្លេះ ។ ដូច្នេះអគ្គិភ័យនេះសង្ស័យមានបញ្ហា ឬអ្វីផ្សេងដែលមិនមែនជាការផ្ទុះសេ្សចរន្ត អគ្គិសនី។
តាមសាក្សីបាននិយាយដែលថា នៅ មុនពេលអណ្តោតភ្លើងឆាបឆេះពេញបន្ទុក ចេញពីផ្ទះសំណាក់សួរច្បារដំរី របស់ជន ជាតិអាលឺម៉ង់គេឮសំឡេងផ្ទុះខ្លាំងហើយ ក៏ឆាបឆេះសន្ធោសន្ធៅឆ្លងរាលដាលទៅ ហាងនិងភោជនីយដ្ឋាន តូបឯទៀតជាប់ៗ គ្នានោះតែម្តង។
នៅពេលកើតហេតុភ្លាមៗនោះដែរគេ បានឃើញរថយន្តពន្លត់អគ្គិភ័យចេញពី ទីបញ្ជាការកងរាជអាវុធហត្ថខេត្តនិងស្នងការដ្ឋាននគរបាលខេត្តទៅជួយបាញ់ពន្លត់ តែដោយសារខ្យល់ហើយតូបនិងភោជនីយដ្ឋាន ផ្ទះសំណាក់ទាំងនេះសង់ពីឈើនិង ខ្លះទៀតប្រកស្បូវ ស្លឹកទើបធ្វើឲ្យពិបាក ក្នុងការពន្លត់បានទាន់ពេលវេលា ។
បើតាមមន្ត្រីនគរបាលមូលដ្ឋានបានឲ្យ ដឹងថា អគ្គិភ័យនេះបានឆាបឆេះផ្ទះសំណាក់ ភោជនីយដ្ឋានខ្យូសទាំងរបស់ជនបរទេស និងខ្មែរប្រមាណ៩កន្លែង តែចំនួនទ្រព្យ សម្បត្តិ សម្ភារខូចខាតនៅពុំទាន់កំណត់ បាននៅឡើយទេ ៕ ឆ្លាមសមុទ្រ