មេដឹកនាំក្រុមអ៊ិស្លាមបង្កើតរដ្ឋដឹកនាំកម្លាំងជាង៤០០នាក់ចូលទៅកាន់អឺរ៉ុប

ចែករំលែក៖

សារព័ត៌មានដេលីម៉េលបានដកស្រង់ប្រភពព័ត៌មានពីក្រុមសន្តិសុខអីុតាលីឲ្យ ដឹងថា មេដឹកនាំក្រុមភេរវកម្ម IS បានដឹក នាំកូនចៅជាង៤០០នាក់ ចូលទៅកាន់ តំបន់អឺរ៉ុបក្រោមការបិទបាំងជាជនភៀសខ្លួន។

មេដឹកនាំក្រុម IS ដែលចូលទៅអឺរ៉ុប នោះមានឈ្មោះថា Lavdrim Muhajeri ជនជាតិអាល់បានៀ ជាមេបញ្ជាការជាន់ ខ្ពស់របស់អីុស្រាអែលដែលគេបានស្គាល់ឈ្មោះថា Abu Abdullah al Kosovo ។

ក្នុងចំណោមគោលដៅដែលបានព្យាករ ទុកថា អាចនឹងរងការវាយប្រហារនោះគឺ ទីតាំងសាធារណៈនៅកូសូវ៉ូនិងព្រះវិហា Serbia ។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើ ទឹកដីកូសូវ៉ូនិងអាល់បានៀ ក្រុមសន្តិសុខបានចាប់ខ្លួនមនុស្ស១៩នាក់សង្ស័យថា បានឡើងគម្រោងវាយប្រហារភេរវកម្មនៅក្នុងតំបន់។

ការប្រកាសខាងលើកើតឡើងក្រោយពេលដែលតំបន់អឺរ៉ុបរងការវាយប្រហារជាបន្តបន្ទាប់ពីក្រុមភេរវកម្ម IS ក្នុងនោះមាន ការបើករថយន្តបុក និងការវាយប្រហារនៅក្នុងប្រទេសទួរគីជាដើម។

ដោយសារតែក្រុមភេរវកម្មបន្លំខ្លួនចូលក្នុងតំបន់អឺរ៉ុបយ៉ាងច្រើនធ្វើឲ្យសហគមន៍អឺរ៉ុប EU បានឡើងគម្រោងដាក់ប្រព័ន្ធត្រួត ពិនិត្យសន្តិសុខតឹងតែងទៅលើអ្នកទេស ចរនៅតំបន់អឺរ៉ុបពិសេសអ្នកដែលលើកលែងទិដ្ឋាការ។

អ្នកទេសចរនិងអ្នកជំនួញដែលលើកលែងទិដ្ឋាការគឺត្រូវបង់ថ្លៃ៥អឺរ៉ូប ក្នុងការត្រួតពិនិត្យសន្តិសុខផ្ទាល់ ប្រសិនបើចង់ ចូលទៅប្រទេសផ្សេងទៀតដែលជាសមា ជិកអឺរ៉ុប។ ប្រព័ន្ធត្រួតពិនិត្យខាងលើក្រោម ការគ្រប់គ្រងរបស់គណៈកម្មាធិការអឺរ៉ុប ក្នុងនោះនឹងត្រួតពិនិត្យទៅលើអត្តសញ្ញាណ ប័ណ្ណ ទីកន្លែងស្នាក់នៅជាដើមក្រោយការវាយប្រហាររបស់ក្រុមភេរវកម្មអ៊ិស្លាម IS នៅប្រទេសបារាំងនិងប៊ែលហ្ស៊ិកក៏ដូច ជាវិបត្តិជនភៀសខ្លួន។ មេដឹកនាំអឺរ៉ុបសង្ឃឹម ថា ប្រព័ន្ធត្រួតពិនិត្យខាងលើអាចជួយទប់ស្កាត់ក្រុមភេរវកម្មបន្លាស់ទីពីប្រទេសមួយទៅប្រទេសមួយនៅអឺរ៉ុបដើម្បីវាយប្រហារ។ ក្រៅពីនេះគឺអាចទប់ស្កាត់ក្រុមជនភៀស ខ្លួនខុសច្បាប់នៅអឺរ៉ុបផងដែរ។

គម្រោងខាងលើនឹងត្រូវបញ្ជូនទៅឲ្យមេដឹកនាំនៅក្នុងតំបន់អឺរ៉ុប ព្រមទាំងសភាអឺរ៉ុបក្នុងការត្រួតពិនិត្យ។ តាមការប៉ាន់ ប្រមាណការដាក់ប្រព័ន្ធគ្រប់គ្រងទាំងនោះនឹងត្រូវចំណាយប្រាក់រហូតដល់ជាង ២០០លានអឺរ៉ូ ព្រមទាំងពេលដំណើរការ ត្រូវចំណាយ៨៥លានអឺរ៉ូជាបន្តទៀត។ នៅពេលប្រព័ន្ធខាងលើដំណើរការនឹងជួយ កាត់បន្ថយក្តីកង្វល់ពីសន្តិសុខនៅអឺរ៉ុបក្នុងពេលខាងមុខនៅពេលអឺរ៉ុបពង្រីកវិស័យទេសចរណ៍របស់ខ្លួន។

ក្រោយមានការវាយប្រហារជាបន្តបន្ទាប់ ក្នុងទីក្រុងធំៗនៅអឺរ៉ុបរយៈពេលកន្លងមក ដូចជាទីក្រុងប៉ារីស, នីស ប្រទេសបារាំង និងទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក, ទីក្រុង Munich, Francfurt ប្រទេសអាល្លឺម៉ង់ បានបង្ហាញយ៉ាងច្បាស់ពីចន្លោះប្រហោច សន្តិសុខនៅអឺរ៉ុប។ ទន្ទឹមនឹងនោះអឺរ៉ុបគឺជាគោលដៅវាយប្រហាររបស់ក្រុមភេរវកម្ម។

ក្រុមអ្នកឯកទេសបញ្ជាក់ថា ការស្រាវជ្រាវទៅលើការវាយប្រហារភេរវកម្មកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅទីក្រុង ប៉ារីស និងការវាយប្រហារថ្ងៃទី២ខែមីនាឆ្នាំ២០១៦ នៅប្រទេសបែលហ្ស៊ិកបាន បង្ហាញយ៉ាងច្បាស់ពីចន្លោះប្រហោងសន្តិសុខនៅអឺរ៉ុប និងប្រទេសទាំងអស់ក្នុងតំបន់ ខ្វះកិច្ចសហប្រតិបត្តិការ៕

is-3 is-1 is-2

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print