ខេត្តកំពង់ចាម ៖ បុរស២នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុដោយសារបើកបរម៉ូតូហើយជ្រុលរេចង្កូតទៅបុករថយន្តយីឌុប។
ហេតុការនេះកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ ៧ ចំណុចភូមិស្រម៉រ ឃុំស្រម៉រ ស្រុកជើងព្រៃ។
សម្មត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះទី១ ឈ្មោះ ឃន ក្តី ប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិ អារក្យកណ្តាល ឃុំស្តើងជយ័ ស្រុកជើងព្រៃ ខេត្តកំពង់ចាម(ស្លាប់) ទី២ ឈ្មោះ ជាម ឡុង ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិកើតហេតុជាមួយគ្នា(ស្លាប់)
សម្មត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុគេឃើញមូ៉តូមា៉ក(YAMAHA)គ្មានស្លាកលេខពណ៏ទឹកបុិច បានបើកបញ្ច្រាស់ទិសគ្នា ពីត្បូងមកជើង លះុមកដល់កន្លែងកើតហេតុបានរេចង្កូតបុកជាមួយរថយន្តមា៉ក(SUPER)យីឌុបពណ៍សរស្លាកលេខ (តាកែវ3A.27.25)បណ្តាលអោយស្លាប់តែម្តង។ និងរងការខូចខាតរថយន្តមួយគ្រឿងមូ៉តូមួយគ្រឿង ម្ចាស់រថយន្តបានរត់គេចខ្លួនបាត់។
បច្ចប្បន្នសពទាំងពីបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តនិងមូ៉តូយកមករក្សាទុកនៅកន្លែងអធិការដ្ឋាននគរបាលស្រុករងចាំដោះតាមផ្លូវច្បាប់៕វណ្ណះ