រថយន្តក្រឡុកស៊ីម៉ងត៍បុករថយន្តISUZU បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ខេត្តប៉ៃលិន៖ បុរសម្នាក់បានរងរបួសធ្ងន់បែកគ្រាប់ភ្នែកក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រឡុកស៊ីម៉ងត៍បុកជាមួយរថយន្តអ្នកដំណើរ កាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវជាតិលេខ៥៧ ត្រង់ចំណុចមុខសាលារៀនភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ជនរងគ្រោះរថយន្តជាអ្នករួមដំណើរឈ្មោះ អ៊ុក សុខ  ឃឿន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករ (រងរបួសធ្ងន់បែកគ្រាប់ភ្នែក)  រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។ រីឯបុរសម្នាក់ដែលជាអ្នកបើកបររថយន្តISUZU ពណ៌ត្រាវ មានឈ្មោះឆាន ប៉ុនធឿន ភេទប្រុស អាយុ២៣ឆ្នាំ ជាអ្នកបើកបររងគ្រោះ ក្រោយពេលកើតហេតុរត់គេចខ្លួនបាត់ប្រមោល។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តធុនតូចម៉ាកISUZU ពណ៌ត្រាវ ពាក់ស្លាកលេខប៉ៃលិន2A-0648 បើកបរតាមបណ្តោយផ្លូវជាតិលេខ៥៧ក្នុងទិសដៅពីកើតទៅលិច ស្រាប់តែមានរថយន្តធុនធំក្រឡុកស៊ីម៉ងត៍១គ្រឿងបើកបរយ៉ាងលឿនក្នុងទិសដៅពីលិចទៅកើតមកចំណុចផ្លូវកោងមិនបន្ថយល្បឿនបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់អង្គុយក្នុងរថយន្តISUZUបណ្ដាលឲ្យបែកមុខនិងត្រូវចំភ្នែកឆ្វេងបាក់ដៃឆ្វេង ភ្លាមៗនោះត្រូវបានគេដឹកបញ្ជូនតាមរថយន្តយកទៅសង្គ្រោះនៅពេទ្យប្រទេសថៃ ។ ចំណែកអ្នកបើកបររថយន្តដឹកស៊ីម៉ង់ក្រឡុក ឈ្មោះសួន សុផល ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបើកបររថយន្ត រស់នៅភូមិដូងឃុំស្ទឹងកាច់ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្រោយពេលកើតហេតុក៏បានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុរថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចការិយាល័យចរាចរផ្លូវគោកនៃស្នងការខេត្តប៉ៃលិនធ្វើការវាស់វេងយកទៅរក្សាទុកនៅស្នងការខេត្តប៉ៃលិន ដើម្បីរងចាំការដោះស្រាយតាមនីតិវិធីច្បាប់៕

pailin-2 pailin-1 pailin-3 pailin-4 pailin-5

...

ដោយ៖ ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print