សែនរំជួលចិត្ត! ប្រពន្ធកូនខ្ចី៨ខែដួលបោកក្បាលសន្លប់ពីយប់ ព្រឹកឡើងប្ដីដឹកដល់ពេទ្យស្លាប់

ចែករំលែក៖

ភ្នំពេញ៖ ប្រពន្ធកូនខ្ចី៨ខែបានរអិលជើងដួលបោកក្បាលនៅក្នុងបន្ទប់ទឹកកាលពីយប់ថ្ងៃទី៥បណ្តាលឲ្យសន្លប់ស្តូកស្តឹង បន្ទាប់មកបុរសជាប្តី បានកោសខ្យល់អោយលុះព្រឹកឡើងនៅមិនទាន់ដឹងខ្លួនទៀតនៅវេលាម៉ោង១០ព្រឹកថ្ងៃទី៦ ខែមករាឆ្នាំ២០១៧ ក៏ដឹកតាមរយៈកង់បីទៅមន្ទីរពេទ្យពោធិ៍ចិនតុងតែដោយអកុសល់ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ប្រពន្ធដែលស្លាប់ឈ្មោះខេន ស្រីខួច អាយុ២៧ឆ្នាំ មុចរបរនៅផ្ទះ មានស្រុកកំណើតនៅភូមិប្រសាទ ស្រុកភ្នំសន្ទុក ខេត្តកំពុងធំ។ ចំណែកប្តីឈ្មោះ អឿន អាយុ៣៨ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ស្រុកកំណើតនៅភូមិកំពុងក្តី ឃុំខ្ពងរាប កោះសូទិន ខេត្តកំពុងចាម និងមានកូន៣នាក់ក្នុងបន្ទុកគ្រួសារ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើកោសល្យវិច័យ៕

image1-1 image2-1

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print