អាជ្ញាធររាជធានី សម្ពោធដាក់ឲ្យប្រើប្រាស់គម្រោងប្រឡាយគំរូអូបាក់ទូកប្រវែង២២០ម៉ែត្រ នៅខណ្ឌឫស្សីកែវ

ចែករំលែក៖

ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ បានប្រកាសបើកសម្ពោធដាក់ឲ្យប្រើប្រាស់ គម្រោងប្រឡាយគំរូ នៅប្រឡាយអូរបាក់ទូក និងផ្លូវ២ខ្សែអមសងខាងប្រឡាយ ប្រវែង២២០ម៉ែត្រ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ តាមសំណូមពររបស់ប្រជាពលរដ្ឋមូលដ្ឋាន រាល់ឆ្នាំតែងតែលិចលុងដោយជំនន់ទឹកភ្លៀង ខណៈប្រឡាយមួយនេះមិនទាន់ មានការកែលម្អពីអាជ្ញាធរ ។

លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា៖ ការប្រកាសបើកនេះ គឺដើម្បីជម្រាបប្រាប់ប្រជាពលរដ្ឋឲ្យបានឃើញនូវគម្រោងនេះផ្ទាល់ ក៏ដូចជាធ្វើតាមសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងការចូលរួមសហការទាំងអស់គ្នាចំពោះគម្រោងអភិវឌ្ឍន៍ដ៏មានសារសំខាន់ណាស់ក្នុងការរំដោះទឹកជំនន់នៅភាគខាងជើងរាជធានី ។

រដ្ឋបាលរាជធានីភ្នំពេញ ធ្វើការស្ដារនិងរៀបចំប្រឡាយនេះជាមុនសិន ក្រោយមកនឹងមានការស្ថាបនាផ្លូវចំនួន២ខ្សែទៀតអមសមសងខាងប្រឡាយថែមទៀត។ តាមគម្រោងរបស់សាលារាជធានី ប្រឡាយអូបាក់ទូកនេះ និងគ្រោងធ្វើការស្ថាបនាឲ្យរួចរាល់នៅ ឆ្នាំ២០១៧ បន្ទាប់ពីដោះស្រាយរាល់សំណងផលប៉ះពាល់ប្រជាពលរដ្ឋទៅលើការដ្ឋានទាំផ្លូវ និងប្រឡាយនេះផងដែរ ។ តាមការចំណាយទៅលើការដ្ឋានទាំងផ្លូវ និងប្រឡាយអស់ប្រមាណជាង១០លានដុល្លារអាមេរិក ។ ប្រឡាយអូបាក់ទូកនេះមានប្រវែងប្រមាណជាង១០ គីឡូម៉ែត្រ ចាប់ពីស្ថានីយបូមទឹកទួកគោកទី២ ដល់ស្ថានីយបូមទឹកគីឡូម៉ែត្រលេខ១០ ឫស្សីកែវ ។

លោកអភិបាលរាជធានី ក៏បានស្នើយ៉ាងទទូចដល់ប្រជាពលរដ្ឋមិនត្រូវយកសំរាមទៅចោលក្នុងប្រឡាយតទៅទៀត ដើម្បីចូលរួមថែរក្សាបរិស្ថាន និងខ្យល់អាកាសសម្រាប់ សុខភាព ក៏ដូចជាការពារការកកស្ទះក្នុងប្រឡាយជាដើម។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោត សូមទៅពិនិត្យឈ្មោះរបស់ខ្លួនក្នុងបញ្ជីឈ្មោះបោះឆ្នោតដំបូងនៅតាមសាលាសង្កាត់ឲ្យបានគ្រប់គ្នាផងដែរ៕

image1 image6 image5 image3 image4 image8

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print