រថភ្លើង​ដឹក​អ្នកដំណើរបុក​ជាមួយ​រថភ្លើង​ដឹក​ប្រេង​ទាំង​ព្រឹក នៅក្បែរ​ស្ថានីយ៍​ចំណត​វាលរេញ​ក្នុងស្រុក​ព្រៃនប់​

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ពិតជាគួរអោយភ្ញាក់ផ្អើល ខណៈដែលរថភ្លើងទើបបានដំណើរការ ជិតមួយឆ្នាំ គេសង្កេតឃើញថា មានករណីគ្រោះថ្នាក់ រវាងរថភ្លើងបុកជាមួយរថយន្តប្រមាណជា២-៣ករណីមកហើយ ប៉ុន្តែលើកនេះ គឺកើតមាន ករណី រថភ្លើងដឹកអ្នកដំណើរ បានបុកគ្នាជាមួយ រថភ្លើងដឹកប្រេង។

ហេតុការណ៍នេះ កើតឡើងនៅចំណុចក្បែរស្ថានីយ៍ចំណតវាលរេញក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅវេលាម៉ោងជាង៨ព្រឹកថ្ងៃ៧ ខែមករា ឆ្នាំ២០១៧មុននេះ។

សេចក្តីរាយការណ៍បានឲ្យដឹងថា នៅក្នុងហេតុការណ៍រថភ្លើងបុករថភ្លើងមានស្ត្រីអ្នកដំណើរម្នាក់ រងរបួសមធ្យម ត្រង់ចិញ្ចើម។

បើតាមសមត្ថកិច្ចឲ្យដឹងថា រថភ្លើងនិងរថភ្លើងបុកគ្នានេះក្នុងទិសដៅស្របពីកំពង់សោមទៅភ្នំពេញ ក្នុងពេលរថភ្លើង ១ខ្សែ កំពុងឈប់ សំចត នៅចំណុច រ៉ារថភ្លើង ក្នុងភូមិបឹងវែងឃុំវាលររេញ ស្រុកព្រៃនប់ និងថាមូលហេតុទំនងជាបណ្តាលមកពី រថភ្លើងធ្វើដំណើរពីក្រោយហ្វាំងមិនស៊ី ៕

...

kd-5 kd-3 kd-2 kd-4 kd-1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print