ខេត្តពោធិ៍សាត់៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបានកំលាំងសមត្ថកិច្ចនគរបាលធ្វើការឃាត់ ខ្លួនបានភ្លាមៗ បន្ទាប់ពីជនសង្ស័យនិងបក្ខពួកបានផ្ទុះហឹង្សាដោយចេតនាមានស្ថានទម្ងន់ (ចាក់គូរទំនាស់ ប្រកាច់ដាច់ខ្យល់ស្លាប់ក្នុងថ្លុកឈាម) ដោយទំនាស់គ្នាក្នុងវង់រាំកម្មវធីអាពាហ៍ពិពាហ៍(ជាន់ជើង)។
ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧ នៅ ចំណុចអំពួចក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍នៅផ្ទះឈ្មោះ នាង វុធ ភេទស្រី អាយុ៤៥ឆ្នាំ ជា(ស្រ្តីមេមាយ) ស្ថិត ក្នុងភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
នគរបាលប្រាប់ថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ ដៀប ឌឿន ភេទប្រុស អាយុ ៣៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ ព្រះចំបក់ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ជនរងគ្រោះខាងលើនេះ(ស្លាប់ដោយគូរទំនាស់ចាក់ ត្រូវ១កាំបិតចំដើមទ្រូងខាងឆ្វេង) ។
ប្រភពព័ត៌មានពីសមត្តកិច្ចនគរបាលខាងលើបន្តថា ក្នុងនោះកំលាំងចាប់បានជនសង្ស័យម្នាក់ក្នុងចំណោមបក្ខ ពួក៤នាក់ ទី១-ឈ្មោះ ក្រេង ក់សល ភេទប្រុស អាយុ២៥ឆ្នាំ(ចាប់ខ្លួន)របួសផ្ទៃមុខ(ក្តោងច្រមុះ) ទី២-ឈ្មោះ ឡាយ នី ភេទប្រុស អាយុ៤៩ឆ្នាំ ត្រូវជាឪពុកឈ្មោះ ក្រេង ក់សល (គេចខ្លួន) ទី៣ឈ្មោះ ណេង រស្មី (ហៅឃ្នក) ភេទប្រុស អាយុ២០ឆ្នាំ (គេចខ្លួន) និងទី៤ឈ្មោះ ណាត អៀ ភេទប្រុស អាយុ២៩ឆ្នាំ (គេចខ្លួន) ជនសង្ស័យទាំង៤នាក់ ។
បច្ចុប្បន្នរស់នៅភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
ប្រភពដដែលខាងលើបន្តទៀតថា ករណីនេះកើតឡើងដោយរាំជាន់ជើងគ្នាក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍ ចំណែកបក្ខពួកជនសង្ស័យទាំង៣នាក់រត់គេចខ្លួន សមត្ថកិច្ចបានកំណត់មុខសញ្ញាច្បាស់លាស់ ហើយកំពុងតាម ប្រផាប់ចាប់ប្រភីងដើម្បីយកមកផ្ដន់ទាទោសតាមនីតិវិធី ៕ ប៉ឹមពិន