កម្លាំងនគរបាលប៉ុស្តិ៍សំរោងខណ្ឌព្រែកព្នៅឃាត់ជនសង្ស័យ២នាក់ពីបទប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅបានឃាត់ខ្លួនពីបទប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ប្រភេទម្សៅក្រមសថ្លា ម៉ាទឹកកក។

ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះធ្វើឡើងកាលពីវេលាពីវេលាម៉ោង៣ និង ៣៥នាទី ថ្ងៃទី៨ ខែមករា ឆ្នាំ ២០១៧ នៅចំណុចផ្លូវជាតិលេខ១៥១ ភូមិ សំរោងត្បូងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យគឺកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅបានល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួនលុះដល់ម៉ោងកើតហេតុខាងលើក៏ប្រទះឃើញជនសង្ស័យ២នាក់ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងពេលមកដល់កន្លែងកើតហេតុកម្លាំងសម្ថកិច្ចក៏បានហៅឲ្យឈប់ដើម្បីត្រួតពិនិត្យ ហើយក៏បានត្រួតពិនិត្យឃើញថ្មាំញៀនប្រភេទក្រាមសថ្លា១កញ្ចប់នៅលើខ្លួនជនសង្ស័យឈ្មោះ យឹម សារ៉ែន ហើយក៏បាននាំខ្លួនជនសង្ស័យទាំង២នាក់មកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅបន្តដើម្បីធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ។

សមត្ថកិច្ចបន្តឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ សាំង ពន្លឺ ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិ ចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នូល ខេត្តកណ្តាល ជនសង្ស័យទី២ឈ្មោះ យឹម សារ៉ែន ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នូល ខេត្តកណ្តាល។ជនសង្ស័យទាំង២នាក់ត្រូវបានជាប់ចោទពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនប្រភេទម៉្សៅក្រាមសថ្លា ( ម៉ាទឹកក )១កញ្ចប់តូច។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានកំពុងសាកសួរបន្ថែមនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

img-20170107-wa0087

...

ដោយ៖ ព្រែកជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print