បាត់កូនកន្លះខែមិនឃើញចូលផ្ទះ កាន់រូបថតមកប្តឹងសមត្ថកិច្ចឲ្យជួយរក

ចែករំលែក៖

ភ្នំពេញ៖ ស្រី្តវ័យចំណាស់ម្នាក់បានកាន់រូបថតកូនប្រុសមួយសន្លឹក មកប្តឹងនគរបាលប៉ុស្តិ៍ផ្សារ អូរឬស្សី២ ខណ្ឌ៧ មករា ឲ្យជួយរក បន្ទាប់ពីបាត់ពីផ្ទះអស់រយៈពេលកន្លះខែមកហើយមិនដឹងទៅណានិងមិនឃើញវិលត្រឡប់មកផ្ទះវិញ ដោយទៅជាមួយម៉ូតូមួយគ្រឿងផង ។

ស្រ្តីរូបនេះឈ្មោះ យស់ សុខ អាយុ៦៥ ឆ្នាំ មានទីលំនៅផ្ទះលេខ ២៣៤ ផ្លូវឌឿងហែមលេខ២១៧ សង្កាត់អូរឫស្សីទី២ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ បានអះអាងប្រាប់សមត្ថកិច្ច ថា កូនប្រុសដែលបាត់ខ្លួននោះឈ្មោះ សាន សុបញ្ញា អាយុ ២៤ឆ្នាំ មុខរបរជាងកាត់សក់នៅ ម្តុំផ្សារស្ទឹងមានជ័យ និងស្នាក់ន)ជាមួយគាត់ ។

ស្ត្រីរូបនេះបានរៀបរាប់ទៀតថា កាលពីថ្ងៃទី២៦ ខែ ធ្នូឆ្នាំ២០១៧ កូនប្រុសរបស់គាត់ឈ្មោះ សាន សុបញ្ញា បានសុំគាត់ថាទៅផឹកស៊ីនិងដើរលេងជាមួយមិត្តភក្តិមួយថ្ងៃដោយជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា ឃ្លីក ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1PC-3546 ទៅជាមួយផង ។ ចាប់ពី ពេលនោះក៏បាត់រហូតមិនឃើញមកផ្ទះទេ ហើយសូម្បីទូរស័ព្ទ ក៏ទូរស័ព្ទមិនចូលដែរ ។

ស្រី្តរូបនេះបានសម្តែងទឹកមុខស្រពោន និងបានអំពាវនាវដល់បងប្អូនណាបានឃើញ កូនប្រុសមានភិនភាគដូចខាងលើ សូមមេត្តាជួយផ្តល់ដំណឹងដល់គាត់ ឬ ទំនាក់ទមនងមក កាន់ ប៉ុស្តិ៍នគរបាលផ្សារអូរឫស្សី២ ខណ្ឌ៧មករាផង ៕

img_7915 img_7917 img_7912 img_7909 img_7911

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print