ប្រធានគណបក្សអំណាចខ្មែរ រងបណ្ដឹងស្ត្រីម្នាក់ពីបទ ប៉ុនប៉ងឃាតកម្មនិងបរិហារកេរ្តិ៍ជាសាធារណៈ

ចែករំលែក៖

ភ្នំពេញ ៖ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ត្រូវបានស្ត្រីម្នាក់ដាក់ពាក្យបណ្ដឹងប្តឹងពីបទ”ប៉ុនប៉ងឃាតកម្ម និង បទបរិហារកេរ្តិ៍ជាសាធារណៈ ” ។

នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ លោក សួន សេរីរដ្ឋា អមដំណើរដោយលោកមេធាវី សុក សំអឿន បានចូលខ្លួនមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបំំភ្លឺជុំវិញពាក្យបណ្ដឹងនេះ ។

ក្រោយបញ្ចប់ការសាកសួរ លោក សួន សេរីរដ្ឋា ពុំបានធ្វើអត្ថាធិប្បាយណាមួយជាមួយក្រុមអ្នកសារព័ត៌មាន នោះទេ ដោយបង្វែរសំណួរឲ្យសួរទៅលោកមេធាវី សុក សំអឿន វិញ ។

លោកមេធាវី សុក សំអឿន ថ្លែងថា រឿងក្ដីនេះ មានដើមបណ្ដឹងឈ្មោះ ម៉ៃ ស្រីលក្ខណ៍ ជាអតីតបុគ្គលិកគណបក្សអំណាចខ្មែរ ។ លោកមេធាវី បន្ថែមថា ស្ត្រីរូបនេះ បានប្តឹងលោក សួន សេរីរដ្ឋា ពីបទ ប៉ុនប៉ងឃាតកម្ម និង បទបរិហារកេរ្តិ៍ជាសាធារណៈ ដោយភ្ជាប់ការសន្ទនាតាមឆាត ក្នុងគ្រុបមួយ ។

តាមការបញ្ជាក់របស់លោកមេធាវី សុក សំអឿន រហូតមកទល់ពេលនេះ លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ពុំទាន់សម្រេចយ៉ាងណានៅឡើយទេ ។

នាពេលកន្លងទៅ លោក សួន សេរីរដ្ឋា ធ្លាប់បានប្តឹងលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ផងដែរ តែត្រូវបានតុលាការសម្រេចតម្កល់រឿងទុកឥតចាត់ការ ៕

...

%e1%9e%80%e1%9e%a0%e1%9e%98%e1%9f%81%e1%9e%9a-2 %e1%9e%80%e1%9e%a0%e1%9e%98%e1%9f%81%e1%9e%9a-1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print