ខេត្តព្រះសីហនុ៖ នគរបាលការិយា ល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួន មុខសញ្ញាលក់ថ្នាំញៀនម្នាក់បញ្ជូនទៅ តុលាការ។ ករណីឃាត់ខ្លួនជនសង្ស័យរកសុីគ្រឿងញៀនខាងលើនេះបានធ្វើឡើង នៅម៉ោង១១ យប់ថ្ងៃទី៩ ខែមករា ឆ្នាំ ២០១៧ នៅក្រុមទី១៥ ភូមិ៣ សង្កាត់ លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
មន្រ្តីនគរបាលប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ ខ្លួនឈ្មោះ អៀម សុវណ្ណារិទ្ធ ហៅភ័ក្រ អាយុ៣៣ឆ្នាំ មានទីលំនៅចំណុចឃាត់ ខ្លួន។
មន្រ្តីខាងលើបានបញ្ជាក់ថា ជាមួយការ ឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន១កញ្ចប់ធំ និង៥កញ្ចប់តូច,ទូរស័ព្ទដៃ១គ្រឿង និង ម៉ូតូ១គ្រឿង។
មន្រ្តីដដែលបានបន្ថែមថា ជនសង្ស័យ ជាមុខសញ្ញារកសុីលក់គ្រឿងញៀន តែ កន្លងទៅសមត្ថកិច្ចមិនមានភស្តុតាងច្បាស់ លាស់ ទើបការចាប់ខ្លួនជនសង្ស័យត្រូវ ពន្យារពេលក្រោមការតាមដានរហូតឈានដល់ចាប់ខ្លួននេះ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវ បានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ ២០១៧ ដើម្បីចាត់ការបន្តតាមច្បាប់៕
ដោយ៖ ឆ្លាមសមុទ្រ