មីយ៉ាន់ម៉ាកសាងរបងបែងចែកព្រំដែនជាមួយឥណ្ឌា

ចែករំលែក៖

កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ក្រសួងការបរទេសមីយ៉ាន់ម៉ាបានប្រកាសថាប្រទេសនេះនឹងសាងសង់របងបែងចែកបន្ទាត់ព្រំដែនរវាងមីយ៉ានម៉ា នឹងឥណ្ឌា តាមកិច្ចព្រមព្រៀងដែលប្រទេសទាំង២ បានឯកភាព។

សារព័ត៌មាន មីយ៉ាន់ម៉ាបានផ្សាយថា ភាគីមីយ៉ាន់ម៉ានឹងសាងសង់របងព្រំដែននៅតំបន់ស្វយ័ត Naga មានចម្ងាយពី បន្ទាត់ព្រំដែន១០ម៉ែត្រ។ សកម្មភាពសាងសង់ខាងលើមិនប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋស្ថិតនៅព្រំដែនប្រទេសទាំង២នោះឡើយ។

ភាគីមីយ៉ាន់មាបានបញ្ជាក់ថា ការណ៍ដែលសាងសង់របងព្រំដែននោះគឺដើម្បី ជួយដល់មន្ត្រីមូលដ្ឋានការពារព្រំដែនបានយ៉ាងល្អ និងគ្រប់គ្រងការចេញចូលរបស់ ពលរដ្ឋ។ រដ្ឋាភិបាលមីយ៉ាន់ម៉ាទទួលខុសត្រូវក្នុងការសាងសង់របងព្រំដែនខាងលើ។

ចំណែកនៅតំបន់ព្រំដែនផ្សេងពិសេសគឺជាប់ប្រទេសចិន ដែលមានបន្ទាត់ព្រំដែនវែងមិនទាន់មានរបងការពារនៅឡើយទេទាំងនោះហើយបានធ្វើឲ្យជនជាតិភាគតិចនៅមីយ៉ាន់ម៉ាជាច្រើនរត់ទៅកាន់ប្រទេសចិន និងបង់ក្លាដែស។

ជនជាតិភាគតិចរ៉ូហុីងយ៉ាដែលជាអ្នកកាន់សាសនាអ៊ិស្លាមប្រមាណ ៥ម៉ឺននាក់ បាននាំគ្នារត់ភៀសខ្លួន គេចពីប្រតិបត្តិការកងទ័ពមីយ៉ាន់ម៉ា បន្ទាប់ពីមានការវាយ ប្រហារពីសំណាក់ក្រុមប្រដាប់អាវុធមួយ ចំនួន ប្រឆាំងទៅលើប៉ុស្តិ៍ប៉ូលិសជាច្រើន កន្លែងនៅតាមព្រំដែនក្នុងប៉ែកពាយ័ព្យ ប្រទេស។

ពួកជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅពេល ចូលទៅដល់ប្រទេសបង់ក្លាដែស បាន និយាយរៀបរាប់ប្រាប់ថា” ពួកទាហាន មីយ៉ាន់ម៉ា បានធ្វើបាបពួកគេយ៉ាងកំរោលដូចជាការចាប់ស្រ្តីរ៉ូហុីងយ៉ារំលោភ បំពាន ផ្លូវភេទទាំងហ្វូងៗ ការធ្វើឃាតកម្មឬការ ធ្វើទារុណកម្មជាដើម”។

ចំពោះទង្វើអមនុស្សធម៌របស់កងទ័ព មីយ៉ាន់ម៉ាប្រឆាំងទៅលើជនជាតិភាគតិច រ៉ូហ៊ីងយ៉ា រហូតមកទល់ពេលនេះ រដ្ឋាភិបាល មីយ៉ាន់ម៉ាពុំដែលទទួលស្គាល់ការចោទ ប្រកាន់នានាខាងលើនេះឡើយ ដោយអះអាងថាមីយ៉ាន់ម៉ាក្តោបក្តាប់ស្ថានការណ៍បានល្អនៅក្នុងប្រទេសនិងថែម ទាំងសុំកុំឲ្យ សហគមន៍អន្តរជាតិចេះតែបង្ករករឿងជា មួយមីយ៉ាន់ម៉ាតទៅទៀត៕

myanmar_india1

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print