ភ្នំពេញ ៖ យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ មានករណី គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក (យប់៤លើក) បណ្តាលឲ្យមនុស្សស្លាប់៩នាក់ (ស្រី៣នាក់) រងរបួសធ្ងន់៦នាក់ (ស្រី៣នាក់) និងរងរបួសស្រាល៨នាក់ (ស្រី១នាក់) ។
របាយការណ៍ដដែលឲ្យដឹងថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១២លើកនេះ បានបណ្តាលឲ្យខូច ខាតយានយន្តសរុបចំនួន១៧គ្រឿង រួមមានម៉ូតូចំនួន១២គ្រឿង រថយន្តធុនតូចចំនួន៣គ្រឿង , រថយន្តធុនធំ១គ្រឿង និងរ៉ឺម៉កម៉ូតូ១គ្រឿង ។
មូលហេតុដែលបណ្ដាលឲ្យកើតមានករណី គ្រោះថ្នាក់ចរាចរណ៍រួមមាន ៖ បើកលឿន៣លើក (ស្លាប់៤នាក់) ស្រវឹង១លើក , មិនប្រកាន់ស្តាំ៣លើក (ស្លាប់២នាក់) , បត់គ្រោះថ្នាក់១លើក , មិនគោរពសិទ្ធិ២លើក (ស្លាប់ ២នាក់) , កត្តាយានយន្ត ១លើក (ស្លាប់១នាក់ ។
របាយការណ៍ដដែលឲ្យដឹងទៀតថា ខេត្ត-រាជធានី ដែលមានចំនួនគ្រោះថ្នាក់ និងរងគ្រោះថ្នាក់រួមមាន ៖ ខេត្ត តាកែវ១លើក ស្លាប់២នាក់ របួស២នាក់ (ស្រី១នាក់) , ព្រះសីហនុ១លើក ស្លាប់១នាក់ , កណ្តាល១លើក ស្លាប់១នាក់ (ស្រី) , ភ្នំពេញ១លើក ស្លាប់១នាក់ (ស្រី) របួស១នាក់ , ព្រៃវែង១លើក ស្លាប់១នាក់ (ស្រី) , កំពង់ចាម១លើក ស្លាប់១នាក់ និងខេត្តបន្ទាយមានមជ័យ ១លើក ស្លាប់១នាក់ ។
គួរបញ្ជាក់ផងដែរថា គ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៤៥លើក ក្នុងនោះស្លាប់៦៨នាក់ , របួសធ្ងន់១៣៣នាក់ និងរបួសស្រាល ៧៣នាក់ , របួសសរុប២០៦នាក់ ៕ ជាយក្រុង