រថយន្តកូរ៉េបុកឃឿនរួចជ្រុលបុកបាក់ស្លាកប៉ានណូបណ្តាលឲ្យក្រឡប់ផ្ងារជើង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តកូរ៉េបានជ្រុលចង្កូតបុកឃឿនពុះចែកទ្រូងផ្លូវនិងបុកបាក់ដើមជ្រៃហើយជ្រុលទៅបុកស្លាកប៉ានណូសញ្ញាស្រាបៀរបាក់ផ្ងារជើងមួយចំហៀង។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៩យប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ៦ នៅចំណុចជិតខារ៉ាអូខេឌ្រីមវើល ស្ថិតនៅក្នុងសង្កាត់-ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរស៣នាក់ជាកម្មករដឹកឥដ្ឋក្រឡូបើករថយន្តម៉ាកអុីស៊ុយស៊ុយ ក្បាលរថយន្តពណ៌ត្រចេក ពាក់ស្លាកលេខភ្នំពេញ2M-0804 បើកបរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនហើយស្រវឹងស្រាទៀតខណៈពេលមកដល់ចំណុចកើតហេតុតៃកុងរថយន្តផឹកនៅលើរថយន្តជាមួយព្រូតៃកុងមិនបានមើលមើលមុខក៏រេចង្កូតទៅបុកឃឿនពុះចែកទ្រូងផ្លូវនិងបាក់ដើមជ្រៃហើយរថយន្តបង្កមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកស្លាកប៉ានណូសញ្ញាស្រាបៀរបាក់ហើយរថយន្តក្រឡាប់ផ្ងារជើងឡើងលើតែម្តង ភ្លាមៗនោះដែលតៃកុងនិងព្រូរថយន្ត២នាក់ទៀតបានរត់ចោលរថយន្តបាត់បន្សល់ទុកនៅតែរថយន្តតែប៉ុណ្ណោះ ហើយសមត្ថកិច្ចមូលដ្ឋានបានមកពិនិត្យមើលនៅក្នុងរថយន្តបង្កឃើញកំប៉ុងស្រាបៀរចំនួន២ទៅ៣កំប៉ុងទៀតផង។

ក្រោយពេលកើតហេតុរថយន្តត្រូវសមត្ថកិច្ចទាក់ទងទៅរថយន្តស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករងចាំដោះស្រាយជាក្រោយ៕

image2 image4 image1 image3 image5

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print