អនុប្រធានាធិបតីអាមេរិកស្រក់ទឹកភ្នែកទទួលកាដូថ្ងៃចុងក្រោយពីលោកអូបាម៉ា

ចែករំលែក៖

កាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានជូន មេដាយសេរីភាព ដល់អនុប្រធានាធិបតី ជូបៃឌិន ក្នុងឱកាសបញ្ចប់អាណត្តិទី២របស់ប្រធានាធិបតី និងមន្ត្រីនៅក្រោមឱវាទ។

ពេលដំបូងប្រធានាធិបតី អូបាម៉ា បាន បញ្ជាក់ថា នៅក្នុងពិធី«ចែកផ្លូវ» លោក ចង់ឲ្យភ្ញាក់ផ្អើលមួយដល់លោក ជូបៃឌិន។ លោក អូបាម៉ា បានបញ្ជាក់ថា អនុប្រធានា ធិបតី ជូបៃឌិន បានបំពេញតួនាទីយ៉ាងល្អ ហើយលោកបានចាត់ទុកជា«សត្វតោនៅក្នុងប្រវត្តិសាស្ត្រអាមេរិក»។

ក្រោយពេលបញ្ចប់សុន្ទរកថាលោក អូបាម៉ា បានប្រកាសប្រគល់មេដាយសេរីភាពឲ្យលោក បៃឌិន។ មេដៃសេរីភាព គឺមានកិត្តិយសបំផុតសម្រាប់អាមេរិក។ កន្លង មកមេដាយបែបនេះបានប្រគល់ជូនដល់ អតីតប្រធានាធិបតីអាមេរិកលោក Ronald Reagan, សម្តេចសង្ឃ ប៉ប John Paul II និងមេទ័ព Colin Powell។

លោក ជូបៃឌិន សែនភ្ញាក់ផ្អើលយ៉ាង ខ្លាំង ដោយលោកមិនអាចទប់អារម្មណ៍ខ្លួនបានឡើយ ក្រោយពេលលោក អូបាម៉ា បញ្ជាក់ថាលោក បៃឌិន បានលះបង់ជា ច្រើនដើម្បីជាតិ ស័ក្ដិសមទទួលបានកិត្តិយស ខាងលើ លោក អូបាម៉ា បានចាត់ទុកលោក បៃឌិន ជា«បុរសនៃឧត្តមភាព»ក្នុងរយៈ ពេល៨ឆ្នាំដែលលោកកាន់តំណែងនៅ សេតវិមាន ទំនាក់ទំនងរវាងអនុប្រធានា ធិបតីអាមេរិក ជូបៃឌិន និងប្រធានាធិបតី អូបាម៉ា មានទំនាក់ទំនងយ៉ាងល្អមិនដែលខ្វែងគំនិតគ្នានោះឡើយ៕

USA

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print