លោក បានគីមូន នឹងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីកូរ៉េខាងត្បូងឬ?

ចែករំលែក៖

អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បានគីមូន បានប្រកាសថា លោកនឹងផ្តល់ព័ត៌មានលម្អិតថាតើនឹង ឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីកូរ៉េខាងត្បូងដែរឬទេ? ចំពោះរឿងរ៉ាវពុករ លួយរបស់ប្អូនប្រុសលោកបានបញ្ជាក់ថា ខ្លួនមិនជាប់ពាក់ព័ន្ធ ហើយមិនដឹងរឿងរ៉ាវ ទាំងនោះឡើយ។

បណ្តាញព័ត៌មានBBC news បាន ផ្សាយកាលពីថ្ងៃទី១៣ ខែមករា ថាលោក បានគីមូន ត្រឡប់ទៅប្រទេសវិញដោយ បានបង្ហាញពីគោលបំណងចង់ចូលរួមនៅក្នុងឆាកនយោបាយក្នុងពេលដែលមាន ពលរដ្ឋជាច្រើនគាំទ្រ និងទទួចឲ្យលោកឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី។

លោក បានគីមូន បញ្ជាក់នៅពេល ដែលចុះពីលើយន្តហោះនៅក្នុងអាកាសយានដ្ឋានអន្តរជាតិនៅទីក្រុង Incheon ជិតទីក្រុងសេអ៊ូល ថា«មនុស្សជាច្រើនបាន សួរខ្ញុំថា តើខ្ញុំមានទស្សនៈពីអំណាចដែរ ឬទេ? បើមាន មានន័យថា សាមគ្គីប្រទេស មួយដែលបានកាត់ផ្តាច់ឲ្យបញ្ចូលគ្នាតែ មួយវិញជួយឲ្យកូរ៉េខាងត្បូងក្លាយជា ប្រទេសទី១នៅក្នុងតំបន់។ ពេលនោះខ្ញុំ បានឆ្លើយតបវិញថា ខ្ញុំបានត្រៀមលក្ខណៈ រួចរាល់»។

លោក បានគីមូន ធ្លាប់ជារដ្ឋមន្ត្រីក្រសួង ការបរទេសកូរ៉េខាងត្បូង បានបញ្ជាក់ថា លោកនឹងផ្តល់ចម្លើយក្នុងពេលដ៏ខ្លីថាតើលោកនឹងឈរឈ្មោះជាបក្ខភាពប្រធានា ធិបតីដែរឬទេ?ក្រោយជួបពិភាក្សាជាមួយមនុស្សសំខាន់ៗមួយចំនួននៅក្នុងប្រទេស។

តាមការស្ទង់មតិបានបង្ហាញឲ្យឃើញ ថា ភាគច្រើនពលរដ្ឋកូរ៉េខាងត្បូងចង់ឲ្យលោក បានគីមូន ក្លាយជាប្រធានាធិបតី ដឹកនាំកូរ៉េខាងត្បូងដែលកំពុងតែមានវិវាទនយោបាយជាទ្រង់ទ្រាយធំ។

លោក បានគីមូន ជាបុគ្គលដែលទើប បញ្ចប់តួនាទីដឹកនាំអង្គការសហប្រជាជាតិកាលពីថ្ងៃទី១ ខែមករា កន្លងមក ក្រោយ រយៈពេល១០ឆ្នាំកាន់តំណែងកំពូលមួយនេះ។ លោកជាមន្ត្រីការបរទេសដែលមានឯកទេសខ្ពស់ ការនិយាយស្តីសុភាពរាបសាបញ្ចៀសការបង្កើតសត្រូវ។ ប៉ុន្តែលោក ទទួលរងការរិះគន់ថា ខ្វះទំនុកចិត្ត និងបទពិសោធន៍នៅក្នុងការដឹកនាំនយោបាយនៅប្រទេសកូរ៉េខាងត្បូង។

ពាក់ព័ន្ធនឹងករណីពុករលួយរបស់ប្អូនប្រុសលោក លោកបានបញ្ជាក់ថា លោក ពិតជាមិនដឹងរឿងរ៉ាវទាំងនោះឡើយ ប៉ុន្តែ លោកពិតជាខកចិត្តយ៉ាងខ្លាំងចំពោះហេតុការណ៍ខាងលើ។ លោក បានគីមូន បញ្ជាក់ថា «ខ្ញុំពិតជាអាម៉ាសយ៉ាងខ្លាំងណាស់ដែលមានសមាជិកនៅក្នុងគ្រួសារធ្វើឲ្យមានរឿងរ៉ាវបែបនេះ។ តាំងពីដើម មក ខ្ញុំមិនដែលលូកដៃចូលក្នុងកិច្ចការរកសុីរបស់ប្អូន និងក្មួយនោះឡើយ។

តុលាការទីក្រុងញូវយ៉កនៅថ្ងៃទី១១ ខែមករា នេះបានចោទប្រកាន់ទៅលើប្អូន ប្រុស និងក្មួយរបស់អតីតអគ្គលេខាធិការ អង្គការសហប្រជាជាតិលោក បានគីមូន ទទួលសំណូកពីរដ្ឋាភិបាលនៅតំបន់មជ្ឈិម បូព៌ា។

តាមការប្រកាសរបស់ព្រះរាជអាជ្ញា អាមេរិក កាលពីដើមឆ្នាំ២០១៣ ក្រុមហ៊ុន សាងសង់ Keangnam របស់កូរ៉េខាងត្បូងគ្រប់គ្រងដោយប្អូនប្រុសលោក បានគីមូន គឺលោក បានគីសាង ប្រឈមនឹងការជំពាក់ បំណុលជាច្រើន។ ក្រុមហ៊ុននោះក៏បាន ប្រកាសលក់អគារមួយនៅវៀតណាមមានឈ្មោះថា Landmark 72 ។

នៅក្នុងរបាយការណ៍ប្រវែង៣៩ទំព័រ ដែលត្រូវបានព្រះរាជអាជ្ញាប្រកាស កាលពីថ្ងៃទី១១ ដោយចោទប្រកាន់លោក បានគីសាង និងកូនរបស់លោកគឺ Joo Hyan Bahn ទទួលប្រាក់រាប់លានដុល្លារពីគម្រោងសាងសង់ដែលមានទឹកប្រាក់រហូត ដល់៨០០លានដុល្លារ។

បើទោះបីមានការចោទប្រកាន់បែបនេះ តែឪពុក និងកូនលោក បានគីសាង មិន ទាន់ត្រូវបានចាប់ខ្លួននៅឡើយទេ។ ចំណែកលោក បានគីសាង បានច្រាន ចោលការចោទប្រកាន់ទាំងនោះថាជារឿងមិនត្រឹមត្រូវ។

ពាក់ព័ន្ធនឹងនយោបាយនៅក្នុងប្រទេស កូរ៉េខាងត្បូង ប្រទេសនេះនឹងរៀបចំបោះឆ្នោតក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៧ ដើម្បីស្វែង រកប្រធានាធិបតីថ្មីដឹកនាំប្រទេស។ នៅ ពេលនេះអនុប្រធានាធិបតីឡើងកាន់ តំណែងដឹកនាំប្រទេសជាបណ្តោះអាសន្នក្រោយពេលលោកស្រី ផាក គឿនហេ ត្រូវសភាដកហូតតំណែង៕

south-korea (3) south-korea (2) south-korea (1)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print