ខេត្តព្រះសីហនុ ៖ គណៈកម្មការ រដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយ លោក ស៊្រុន ស៊្រន់ អភិបាលរងខេត្ត ដោយ មានការចូលរួមពីលោក នួន ប៉ុក ប្រធាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមន្ត្រីមន្ទីរបរិស្ថាន មន្ទីរ ឧស្សាហកម្ម និងសិប្បកម្ម អាជ្ញាធរក្រុង សង្កាត់ ដើម្បីចុះកំណត់ព្រំដីបឹងព្រែកទប់ដែលមានទីតាំងស្ថិតក្នុងភូមិ២ សង្កាត់ លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។
យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ១៨៧អនក្រ.បក ស្តីពីការ បង្កើតតំបន់អភិរក្សទឹកសាបបឹងព្រែកទប់ ដែលមានផ្ទៃដីរងទឹកភ្លៀងចំនួន១៦.៣ ហិកតា ដើម្បីកែលម្អតំបន់បឹងទឹកសាបមួយនេះទៅជាតំបន់ទេសចរណ៍បែបធម្មជាតិ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមក លេងកម្សាន្ត ។ ធានាថែរក្សា និងការពារ សោភណ្ឌភាពធម្មជាតិ វប្បធម៌ ប្រព័ន្ធអេកូ ឡូស៊ី និងជីវចម្រុះក្នុងតំបន់អភិរក្សទឹក សាបព្រែកទប់ ។ ផ្តល់ផលិតកម្ម និងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកប ដោយនិរន្តរភាព ធានាថែរក្សា និងការ ពារសោភណភាពធម្មជាតិ វប្បធម៌ ប្រព័ន្ធ អេកូឡូស៊ី និងជីវចម្រុះក្នុងតំបន់អភិរក្សទឹកសាបព្រែកទប់ ។
លោកនួន ប៉ុក បន្តឲ្យដឹងទៀតថា ក្នុងនោះ ក៏មានផលិតកម្មនិងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព ។
លោក ស៊្រុន ស៊្រន់ អភិបាលរងខេត្ត ព្រះសីហនុបានឲ្យដឹងថា ក្រុមការងារចុះ កំណត់ព្រំ និងបោះបង្គោលជាបណ្តោះ អាសន្ន និងឈានទៅបោះបង្គោលតាម និយាមការបស់ក្រសួងដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី សហការជាមួយ ក្រសួងបរិស្ថានក្នុងការកំណត់ព្រំ ដើម្បីរក្សា ការពារ និងអភិរក្សតំបន់ប្រភពទឹកស្អាតបឹងទឹកសាបព្រែកទប់ជាសម្បត្តិរួមរបស់យើង ទាំងអស់គ្នា ដោយសារកន្លងមកតំបន់បឹងទឹកសាបព្រែកទប់នេះត្រូវបានអ្នកមាន លុយអ្នកមានអំណាចនិងប្រជាពលរដ្ឋ មួយចំនួនហ៊ុមព័ទ្ធយកធ្វើជាកម្មសិទ្ធិដោយ ខុសច្បាប់ ។
លោក នួន ប៉ុក ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ បាន បញ្ជាក់ឲ្យដឹងទៀតថា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានសហការជាមួយមន្ទីរ បរិស្ថានក៏ដូចជាមន្ទីរពាក់ពន្ធ័នានាក្នុងខេត្តក្នុងការពន្លឿនការបោះបង្គោលការពារបឹងទឹកសាបព្រែកទប់ ដែលជាប្រភពទឹកស្អាតសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ក្រុងព្រះសីហនុ ។ ម្យ៉ាងទៀតបឹងទឹកសាបព្រែកទប់រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យ រក្សាការពារផ្ទៃបឹងទឹកសាបព្រែកទប់ដែលមានទំហំ១៦,៣ហិកតា សម្រាប់ប្រភពទឹក ស្អាត និងរៀបចំទំនប់ការពារដាំដើមឈើ ជុំវិញបឹង ដើម្បីកែលម្អតំបន់បឹងទឹកសាប មួយនេះ ជាតំបន់ទេសចរណ៍បែបធម្មជាតិ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមក លេងកម្សាន្ត ដើម្បីធានាថែរក្សា និងការ ពារសោភណភាពធម្មជាតិ វប្បធម៌ ប្រព័ន្ធ អេកូឡូស៊ី និងជីវចម្រុះក្នុងតំបន់អភិរក្ស ទឹកសាបព្រែកទប់ ។ ផ្តល់ផលិតកម្ម និងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ ប្រកបដោយនិរន្តរភាព ។ លើកកម្ពស់ការ ចូលរួមរបស់សហគមន៍មូលដ្ឋានក៏ដូចជា សាធារណជនក្នុងការរួមចំណែកដល់ការ គ្រប់គ្រង ការការពារអភិរក្សជីវចម្រុះ និង ធនធានធម្មជាតិក្នុងតំបន់បឹងទឹកសាប សម្រាប់ផលប្រយោជន៍រួម និងជាតម្រូវការនៃការប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋគ្រប់ រូបដែលមិនអាចខ្វះបាន ៕ ឆ្លាម សមុទ្រ