ខេត្តបន្ទាយមានជ័យ ៖ ពលរដ្ឋប្រមាណ៥១គ្រួសារបានលើកគ្នាតវ៉ាប្រឆាំងនឹងលោក ហង្ស ម៉ៅ ថា បានយកសាលក្រម កំបាំងមុខពីលោក អាំង មាលតី អតីត ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ លួចយកដីកម្មសិទ្ធិរបស់ពួកគាត់ចំនួន ៦,៧៥ហិកតា ស្ថិតនៅភូមិស្ទឹងបត់ សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
ការតវ៉ារបស់ប្រជាពលរដ្ឋបានកើតឡើងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ដោយ ក្រុមប្រជាពលរដ្ឋបានដុតកង់រថយន្ត និង ចោទលោក ហង្ស ម៉ៅ បានរំលោភយកដីពួក គាត់ ដែលមានឯកសារត្រឹមត្រូវដទាំងមិនបានដឹងបន្តិចទាល់តែសោះ ។
ប្រជាពលរដ្ឋបានឲ្យដឹងថា ពេលនេះពួកគាត់អស់សង្ឃឹមជាមួយនឹងអាជ្ញាធរមូលដ្ឋានហើយព្រោះអាជ្ញាធរបានចេញលិខិតគំនូសប្លង់ដី ពុះជាល្វែងលក់បន្ត ក្នុងខណៈ មានរឿងទំនាស់ដ៏រុាំរ៉ៃ ជាមួយលោក ហង្ស ម៉ៅ តាំងពីឆ្នាំ២០១១ រហូតដល់បច្ចុប្បន្ន ឆ្នាំ២០១៧នេះ ។
ពួកគាត់បានបញ្ជាក់ថា ការចេញសាល ក្រមកំបាំងមុខរបស់លោក អាំង មាលតី នៅឆ្នាំ២០១១ ចំពោះដីចំនួន១៤ហិកតា និងជាន់នៅលើដីពួកគាត់ត្រឹមតែដីចំនួន ៦,៧៥ហិកតា ដោយមានចំនួន៥១គ្រួសារ ហើយការចេញសាលក្រមនេះពួកគាត់ទាំងអស់គ្នាគ្មានអ្នកណាម្នាក់បានដឹងបន្តិច ទាល់តែសោះ។ ពួកគាត់បានទៅដាក់ពាក្យ បណ្តឹងឲ្យអាជ្ញាធរក្រុង និងមន្ត្រីពាក់ព័ន្ធជួយដោះស្រាយបែរជាមិនអើពើ ។
លោក សុខ ណាន តំណាងពលរដ្ឋបាន និយាយថា ខ្ញុំបានកាន់កាប់ដីធ្លីនេះតាំងពី ឆ្នាំ២០០៥មកម៉្លេះ ដោយសម្អាងលើលិខិត ប្រកាន់ដៃកាន់កាប់របស់អ្នកម្ចាស់ដីដើម តាំងពីឆ្នាំ២០០០មកម៉្លេះ ដោយមានអាជ្ញាធរ និងរដ្ឋអំណាចមួយចំនួនទទួលស្គាល់ និងចុះហត្ថលេខាត្រឹមត្រូវទាំងអស់ តាំងពី ថ្នាក់ភូមិដល់ថ្នាក់ស្រុក គឺតាំងពីសម័យ លោក សរ ចំរ៉ុង អតីតនៅជាអភិ បាល ស្រុកអូរជ្រៅ លោក កែវ សែន អតីត អភិបាលស្រុកអូរជ្រៅ លោក ទ្រី ណារិន អតីតអភិបាលក្រុងប៉ោយប៉ែត ។ ដោយ សម្អាងលើឯកសារទាំងអស់នេះហើយ ទើបពួកខ្ញុំហ៊ានមកទិញដី ខាងលើនេះ រៀងៗខ្លួន ហើយពួកខ្ញុំបានសហការ គ្នាមកធ្វើផ្លូវធ្វើព្រំប្រទល់ និងជីកកូនស្រះ ដើម្បីយកទឹកទុកប្រើប្រាស់ទាំងអស់គ្នា។
លោក សុខ ណាន បន្តថា ក្រោយមក ទៀតទើបមានលោក ហង្ស ម៉ៅ នៅក្រុង ប៉ោយប៉ែត បានមករំលោភដីធ្លីពួកគាត់នៅទីតាំងខាងលើនេះ ដោយបានយកគ្រឿង ចក្រមកឈូសឆាយដី តាមចិត្តនិងបាន ឈូសលុបព្រំផ្លូវខ្លះ ដើម្បីបំបាត់ភស្តុតាង នៅក្នុងឆ្នាំ២០១២ ហើយពួក យើងបាន នាំគ្នាទប់ស្កាត់ ។ ភ្លាមនោះលោក ហង្ស ម៉ៅ ក៏បញ្ឈប់សកម្មភាព រួចពួកខ្ញុំបានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរ ដើម្បីឲ្យជួយអន្តរាគមន៍ និងប្តឹងទៅខាងមន្ទីរទំនាក់ទំនងជាមួយរដ្ឋ សភាព្រឹទ្ធសភា និងអធិការកិច្ចជួយរក ដំណោះស្រាយជូនពួកខ្ញុំផងដែរ ។
លោក ម៉ែន សុភ័ណ អភិបាលរងក្រុង ប៉ោយប៉ែតបានឲ្យដឹងថា បញ្ហាការគូសប្លង់ ដីលោក ហង្ស ម៉ៅ នៅភូមិស្ទឹងបត់ សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត វាជាការផ្សះ ផ្សាជាមួយប្រជាពលរដ្ឋមិនមែនជាការ ពុះដីជាល្វែងនោះទេ ដែលជាការគូស ចំណាំរបស់អាជ្ញាធរ ។ លោកបន្តថា ដី ខាងលើ នេះជាការផ្សះផ្សាលោក ហង្ស ម៉ៅ ជាមួយ ប្រជាពលរដ្ឋអស់ជាច្រើនគ្រួ សារហើយ នៅតែប្រជាពលរដ្ឋម្ចាស់ដីមួយចំនួនមិនទាន់ផ្សះផ្សា បើអ្នកណាមិនទទួល ខ្ញុំក៏មិនដឹងដែរ ព្រោះបញ្ហាខាងលើនេះជាអំណាចតុលាការ ៕