គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ បណ្តាលឲ្យមនុស្សស្លាប់៤នាក់ រងរបួសធ្ងន់១២ និងស្រាល៨នាក់

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក (យប់៤លើក) បណ្តាលឲ្យមនុស្សស្លាប់៤នាក់ (ស្រី២នាក់) រងរបួសធ្ងន់១២នាក់ (ស្រី៣នាក់) និងរងរបួសស្រាល៨នាក់ (ស្រី១នាក់) ។

របាយការណ៍ដដែលឲ្យដឹងថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះ បានបណ្តាលឲ្យខូច ខាតយានយន្តសរុបចំនួន១៧គ្រឿង រួមមានម៉ូតូចំនួន៨គ្រឿង រថយន្តធុនតូចចំនួន៥គ្រឿង , រថយន្តធុនធំ៣គ្រឿង និងគោយន្ត១គ្រឿង ។

មូលហេតុដែលបណ្ដាលឲ្យកើតមានករណី គ្រោះថ្នាក់ចរាចរណ៍រួមមាន ៖ បើកលឿន៤លើក (ស្លាប់១នាក់) មិនប្រកាន់ស្តាំ១លើក , បត់គ្រោះថ្នាក់៣លើក (ស្លាប់៣នាក់) និងជែង១លើក ។

របាយការណ៍ដដែលឲ្យដឹងទៀតថា ខេត្ត-រាជធានី ដែលមានចំនួនគ្រោះថ្នាក់ និងរងគ្រោះថ្នាក់រួមមាន ៖ ខេត្ត កំពង់ស្ពឺ ១លើក ស្លាប់២នាក់ (ស្រី) , ភ្នំពេញ ១លើក ស្លាប់១នាក់ របួស៤នាក់ , ត្បូងឃ្មុំ ១លើក ស្លាប់១នាក់ , បាត់ដំបង១លើក របួស៦នាក់ (ស្រី១នាក់) , បន្ទាយមានជ័យ ១លើក ស្លាប់២នាក់ និងខេត្តកំពត២លើក របួស៤នាក់ ។

គួរបញ្ជាក់ផងដែរថា គ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល១៣ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៥៤លើក ក្នុងនោះស្លាប់៧២នាក់ , របួសធ្ងន់១៤៥នាក់ និងរបួសស្រាល ៨១នាក់ , របួសសរុប២២៦នាក់ ៕ ជាយក្រុង

...

cd84ec03-7e38-4561-a4e3-66bd5d186b57 nkd1 (2) nkd1 (1) nkd1 (8) 8784c3d6-dced-43e8-9e7c-2d55518f30db

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print