ខេត្តកណ្តាល ៖ កាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ម្សិលមិញ មានករណីឆេះបែចិញ្ចឹមត្រីបណ្តែតលើទឹកទន្លេរបស់ជនជាតិវៀតណាម ចំនួន២ បណ្តាលឲ្យខូចខាតស្ទើរទាំងស្រុង នៅចំណុចក្នុងភូមិស្លែងដីដុះ ឃុំព្រែកតា ទែន ស្រុកពញាឮ ខេត្តកណ្តាល ។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា បែចិញ្ចឹមត្រី ទី១-មានទំហំ៦ម៉ែត្រគុណ៧ម៉ែត្រ សង់ពីឈើប្រក់សង្កសី និងទី២-មានទំហំ៤ម៉ែត្រគុណ៥ម៉ែត្រ សង់ពីឈើប្រក់សង្កសី ។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីឆេះបែចិញ្ចឹមត្រីបណ្តែតលើទឹកទន្លេចំនួន២ខាងលើនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ខណៈម្ចាស់មិននៅផ្ទះ គឺចេញទៅរកនេសាទត្រី ៕ ជាយក្រុង
...