លោក អូស្មាន ហាស្សាន់ ជំរុញឲ្យសមាជិកបក្សប្រជាជនកម្ពុជាសង្កាត់ឫស្សីកែវត្រូវបន្ដពង្រឹង សមត្ថភាព ដើម្បីអនុវត្ដ គោលនយោ បាយឈ្នះឈ្នះ នៅអាណត្ដិទី៥

ចែករំលែក៖

ភ្នំពេញ៖ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌឫស្សីកែវ បានបើកអង្គសន្និបាតជាបន្ត ទៅតាមសង្កាត់ នានា ក្នុងខណ្ឌឫស្សីកែវ ក្នុងដំណើរការពង្រឹង និងត្រួតពិនិត្យ ក៏ដូចជាវាយតម្លៃលើ សេចក្ដីព្រាង របាយការណ៍ លទ្ធផលរបស់គណបក្ស នៃសង្កាត់នានាសម្រាប់អាណត្តិទី៣ ឆ្នាំ២០១២-២០១៧ ដែលបានអនុវត្តគោលនយោបាយ រយៈពេល៥ឆ្នាំ និងលើកទិសដៅអនុវត្ត គោលនយោបាយបន្ត ឆ្នាំ២០១៧-២០២២។

ជាក់ស្តែងនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ សន្និបាត ត្រូវបានប្រារព្ឋធ្វើឡើងនៅមន្ទីរគណបក្សប្រជាជនកម្ពុជាខណ្ឌឫស្សី កែវសម្រាប់សង្កាត់ច្រាំងចំរេះ២ ក្រោមអធិបតីភាព លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ជាប្រធានក្រុមការងារចុះជួយខណ្ឌឫស្សីកែវ និងជាប្រធាន គណៈ ចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជាដោយមានការចូលរួមពីថ្នាក់ដឹកនាំខណ្ឌ រួមនិងសមាជិក-សមាជិការបក្ស មានចំនួន ១០៨៤នាក់។

លោកអូស្មាន ហាស្សាន់ បាន បញ្ជាក់ថា ៖ សមាជិក បក្សប្រជាជនកម្ពុជាសង្កាត់ឬស្សីកែវ ត្រូវបន្ដពង្រឹង សមត្ថភាព ដើម្បីអនុវត្ដ គោលនយោ បាយឈ្នះឈ្នះ នៅអាណត្ដិទី៤ និងទី៥ ។ សន្និបាតនេះធ្វើឡើងដើម្បីត្រួតពិនិត្យ និងវាយតម្លៃ លទ្ធផល នៃការអនុវត្តគោលនយោ បាយរបស់គណបក្ស សម្រាប់អភិវឌ្ឍន៍សង្កាត់ រយៈ ពេល៥ឆ្នាំ កន្លងមក និងលើកទិសដៅបន្តភារកិច្ច ដោយដាក់ចេញនូវកម្មវិធីនយោបាយរបស់ គណៈកម្មាធិការគណបក្សសង្កាត់ សម្រាប់អភិវឌ្ឍន៍ពី ឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ និងដំណើរការបោះឆ្នោតស្ទាបស្ទង់មតិ ដើម្បីធ្វើការជ្រើសរើសបេក្ខជន ដែលត្រូវឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ។

លោកអូស្មាន ហាស្សាន់ បាន បញ្ជាក់ថា ៖ ជាមួយគ្នានេះ អង្គសន្និ បាត និងបាន បង្ហាញពីស្នាដៃ ការងារ ដើម្បីវាយតម្លៃ លើ សេចក្ដីព្រាងរបាយការណ៍លទ្ធផល របស់គណបក្ស សង្កាត់ ទួលសង្កែ ,ច្រាំងចំរេះ២ និងសង្កាត់ច្រាំចំរេះទី ១ នៅអាណត្តិទី៣ (២០១២-២០១៧) ដែលបានអនុវត្តគោលនយោបាយ រយៈពេល៥ឆ្នាំ និងលើកទិសដៅអនុវត្តគោល នយោបាយ៥ឆ្នាំបន្ត (២០១៧- ២០២២) ដើម្បីធានាឲ្យបាន នូវសុវត្ថិភាព និងរបៀបរៀបរយនៃ ដំណើរការ សន្និបាតគណៈកម្មាធិការគណបក្សសង្កាត់ និងសូមឲ្យសមាជិក-សមាជិកាទាំងអស់ អនុវត្តន៍ឲ្យបានត្រឹមត្រូវតាមកម្មវិធី នៃសេចក្តីប្រកាសផ្សេងៗរបស់អង្គសន្និបាត ដោយមានការតាមដានស្តាប់រាល់របាយការណ៍ មុនពេល សម្រេចអនុវត្តន៍សម្រេចលើបញ្ហាផ្សេងៗ ឲ្យបានត្រឹមត្រូវ ក្នុងការអនុម័តប្រកបដោយប្រសិទ្ធភាពខ្ពស់ មានគុណភាព និងតម្លាភាព៕ សំរិត

...

1 2 3 4 5

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print