ខ្សឹបដាក់ត្រចៀក៖ ច្រកកោះរកាស្រុកពាមជរកើតមានភាពមិនប្រក្រតីជាបន្តបន្ទាប់

ចែករំលែក៖

ច្រកព្រំដែនកោះរកា ស្រុកពាមជរ ខេត្តព្រៃវែងកន្លងមកកើតមានភាពមិនប្រក្រតីជាបន្តបន្ទាប់ដូចជាករណីសមត្ថកិច្ចបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធពីប្រទេសវៀតណាម និងករណីសមត្ថកិច្ចជំរិតយកលុយពីអាជីវករខ្មែរដឹកជញ្ជូនស្រូវក៏ដូចជា កសិផលផ្សេងៗទៅលក់នៅប្រទេសវៀតណាម។ ឥឡូវនេះនៅច្រកព្រំដែនកោះរកា ដដែលមានករណីទាហានប្រចាំការនៅច្រកនេះមួយក្រុមចេញមុខស្ទាក់ឃាត់រថយន្តដឹកផ្កាយ៉ាងកំរោលបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងប្រជាពលរដ្ឋទាំងយប់ ។

តាមប្រភពពីមន្ត្រីនៅច្រកកោះរកាបានឲ្យដឹងថា កាលពីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧មានទាហានការពារព្រំដែនច្រកកោះរកាមួយក្រុមបានចេញមកឃាត់រថយន្តដឹកផ្កាមួយគ្រឿងដោយសារតែម្ចាស់រថយន្តនោះមិនបានបង់លុយឲ្យពួកគេ ហើយការស្ទាក់ឃាត់នោះបាននាំឲ្យមានការភ្ញាក់ផ្អើលទាំងយប់។ ប្រភពបានឲ្យដឹងទៀតថា រថយន្តដឹកផ្កាធុនធំ១គ្រឿងត្រូវបានម្ចាស់រត់ការបង់លុយឲ្យមន្ត្រីជំនាញនៅច្រកព្រំដែននិងនៅតាមផ្លូវជាតិលេខ៦៤អស់ហើយ។ ប៉ុន្តែនៅពេលរថយន្តនោះបើកចេញផុតពីបារាសព្រំដែនបានបន្តិចក៏មានទាហានមួយក្រុមចេញមកឃាត់មិនឲ្យរថយន្តធ្វើដំណើរ ទៅមុខដោយសារមិនបង់លុយឲ្យពួកគេទើបគេមិនឲ្យចេញ។ រហូតដល់មានការ សម្របសម្រួលពីប្រធានច្រកទើបក្រុមទាហានទាំងនោះដកថយវិញ ហើយរឿងនេះធ្វើ ឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងទៀតថា ក្រោយពេលរថយន្តដឹកផ្កាចេញពីច្រកព្រំដែនបានចម្ងាយប្រមាណ១គីឡូម៉ែត្រ ស្រាប់តែមានលោក អ៊ាន សុខា ប្រធានគចំណុះឲ្យវរការពារព្រំដែនលេខ២០២ ដឹកនាំកម្លាំងរាប់សិបនាក់ប្រដាប់ដោយអាវុធ គ្រប់ដៃស្ទាក់ឃាត់រថយន្តដឹកផ្កានោះម្តងទៀតហើយទាមទារលុយ៥០ម៉ឺនដុងទើបបើកផ្លូវឲ្យបន្តដំណើរទៅមុខ។ រហូតមានការអន្តរាគមន៍ពីអភិបាលរងខេត្តព្រៃវែងមួយ រូបគឺលោក ឡុង ថាត ទើបក្រុមយោធាបើកផ្លូវឲ្យរថយន្តធ្វើដំណើរទៅមុខទៀតដែល បញ្ហានេះបង្ហាញឲ្យឃើញពីអំណាចដ៏ធំធេងរបស់ក្រុមមន្ត្រីយោធានៅតំបន់ច្រកកោះ រកា ស្រុកពាមជរ ៕

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print