សន្តិសុខសង្កាត់វាលវងរហស្សនាម កងចក្រ ដើរគំរាមសំឡុតទារលុយពីអ្នកលក់ដូរតាម​រងបង​សាលាបាក់ទូក?

ចែករំលែក៖

ភ្នំពេញ៖ អ្នកលក់ដូរនៅតាមរបងសាលាបាក់ទូក ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ជាច្រើ ន បាននាំគ្នារិះគន់នឹងបុរសម្នាក់ដែលគាត់អះអាងថាជាសន្តិសុខប្រចាំសង្កាត់វាលវង់ បានដើរ ទារលុយពីអ្នកលក់ដូរកំប៉ិកកំប៉ុកដោយប្រើសម្តីមិនសមរម្យ(ឈ្លើយ)ទៅលើពួកគាត់ប្រៀបដូច ឆ្កែឆ្មា ។

អ្នកលក់ចំណីអាហារជាប់នឹងរបងសាលាបាក់ទូកម្នាក់ដែលបានបង្ហាញរូបថតបុគ្គលជាសន្តិសុខសង្កាត់វាលវង់ម្នាក់ដោយថ្លែងសុំមិនបញ្ចេញ ឈ្មោះប្រាប់ថា សន្តិសុខសង្កាត់វាលវង់ម្នាក់នេះមិនដឹងមានឈ្មោះអ្វីពិតប្រាកដនោះទេ ប៉ុន្តែ អ្នកផងគេហៅរហស្សនាមថា «កងប្រាក់» បានដើរសម្លុតទារលុយបង់ខែលក់ដូរតាមរបងសាលាមួយកន្លែងៗ ពី ២ម៉ឺនទៅ៦ម៉ឺនរៀល ដើម្បីយកលុយទៅឲ្យលោកស្រីចៅសង្កាត់។ ប្រសិន បើអ្នកណាម្នាក់មិនព្រមបង់លុយឲ្យគាត់ទេ គាត់នឹងបណ្តញចេញឲ្យឈប់លក់ ទុកឲ្យអ្នកផ្សេងលក់វិញ និងតែងសម្លុតនឹងប្រើសំដីមិនសមរម្យដូចជានិយាយថា« ស្គាល់អញអត់?» លើសពីនេះទៀតអ្វីដែលគួរឲ្យហួសចិត្តទៀតនោះ បើទោះបីថ្នាក់លើ ឬថ្នាក់សង្កាត់ កុំ ឲ្យគាត់ប្រើអាកប្បកិរិយាបែបនេះក៏ដោយគឺគាត់មិនស្តាប់ទេ សំខាន់គាត់ទារលុយពីអ្នកលក់ដូរឲ្យបានដើម្បីយកទៅបង់ឲ្យសាលាសង្កាត់ ។

គេមិនបានដឹងថា ការទារលុយពីអ្នកលក់ដូរតាមរបងសាលាបាក់ទូកនេះ គឺជាផែនការ របស់សាលាសង្កាត់វាលវង់ ឬធ្វើឡើងដោយបុគ្គលរហស្សនាម កងចក្រ នោះឡើយ ព្រោះថា អ្នកលក់ដូរតាមរបងសាលាបាក់ទូកមានច្រើនកន្លែងណាស់ ហើយបើគិតជាលុយបង់ខែវិញ មិនតិចជាងលានរៀលនោះឡើយ តើលុយនេះគេយកទៅបង់ឲ្យសាលាសង្កាត់ ឬ ចូលក្នុង ហោប៉ៅបុគ្គល « កងចក្រ» ?

ទាក់ទិននឹងការលើកឡើងខាងលើនេះ ភ្នាក់ងារកាសែតនគរវត្ត មិនអាចសុំការបកស្រាយពីបុគ្គលឈ្មោះ កងចក្រ និង លោកស្រីចៅសង្កាត់វាលវង់ បានឡើយកាលពីម្សិលមិញ នេះ ។

ទោះយ៉ាងណាការវិវាទរឿងទារលុយអ្នកលក់ដូរតាមរបងអគាររដ្ឋបែបនេះ បានកើតមាននាពេលថ្មីៗនេះនៅមណ្ឌលសុខភាពផ្សារដើមថ្កូវ ខណ្ឌចំការមនម្តងរួចមកហើយ រហូតសមត្ថកិច្ចឃាត់ខ្លួនមនុស្ស៤នាក់ ថាបានជម្រឹតយកលុយពីអ្នកលក់ដូរតាមរបងមណ្ឌល សុខភាពមួយនេះ ។ ចំណែករឿងរ៉ាវនៅរបងសាលាបាក់ទូកនេះវិញ តើយ៉ាងណាដែរ ? ស រស្មី

...

nkd

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print