ទើបបើកប្រាក់ខែមកទិញបាយហូបត្រូវចោរលួចកាបូបលុយបាត់សរុប៤០០ដុល្លាររត់ទៅប្តឹងសមត្ថកិច្ចជួយ

ចែករំលែក៖

ភ្នំពេញ៖ នារី២នាក់ប្តីប្រពន្ធបានដឹងដៃគ្នាមកប៉ុស្តិ៍នគរបាលចោមចៅ សុំការអន្តរាគមន៍បន្ទាប់ពីត្រូវជនសង្ស័យលួចយកកាបូបលុយអស់សរុប៤០០ដុល្លារ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នៅមុខរោងចកហរមួយកន្លែងព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ លុះរហូតមកដល់រសៀលថ្ងៃទី១៥ ទើបមកដាក់ពាក្យបណ្តឹងព្រោះទើបនិងរកប៉ុស្តិ៍ឃើញ។

ជនងគ្រោះឈ្មោះញ៉ ស៊ីណាត ភេទស្រី អាយុ២០ឆ្នាំ មុខរបរធ្វើការរោងចក្រ ចំណែកប្តីមានឈ្មោះព្រាប ខ្នា អាយុ២៧ឆ្នាំ មុខរបរធ្វើការរោងចក្រ អ្នកទាំង២ស្នាក់នៅភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់និងប្តីនៅវេលាម៉ោង១១ព្រឹកបានចេញពីធ្វើការោងចក្រ ហើយទៅរកទិញបាយហូប ខណៈកំពុងទិញស្រាប់តែមានជនសង្ស័យម្នាក់មកក្បែរហើយធ្វើសកម្មភាពលូកក្នុងកាបូបស្ពាយយកកាបូបតូចមួយទៀតដែលនៅខាងក្នុងហើយគេចខ្លួនបាត់ដោយសុវត្ថិភាព ។ ជនរងគ្រោះបានបន្តថា ក្នុងកាបូបដែលត្រូវជនសង្ស័យយកទៅបាត់មានលុយចំនួន៤០០ដុល្លារដែលទើបនិងបើកមកថ្មីៗ រួមទាំងអត្តសញ្ញាណបណ្ណចំនួន២សន្លឹង។

លុះមកដល់វេលារសៀលថ្ងៃទី១៥ខែមករា ឆ្នាំ២០១៧ទើបនាំគ្នាមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅ ដើម្បីសុំការអន្តរាគមន៍៕ សុខាសែនជ័យ

...

IMG_2839 IMG_2840

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print