ក្រសួងចរាចរណ៍ចិនបានបញ្ជាក់ថា មានពលរដ្ឋរហូតដល់ទៅ២,៩៨ពាន់លាននាក់បានធ្វើដំណើរទៅស្រុកកំណើត និងធ្វើដំណើរឡើងទៅកន្លែងធ្វើការវិញក្នុងរយៈពេល៤០ថ្ងៃចាប់ពីថ្ងៃទី១៣ ខែមករា ដល់ថ្ងៃទី២១ ខែកុម្ភៈ ក្នុងឱកាសឈប់ សម្រាប់យូរបំផុត នាបុណ្យចូលឆ្នាំ។
ពលរដ្ឋចិនបានចាប់ផ្តើមធ្វើដំណើរទៅស្រុកកំណើតតាំងពីថ្ងៃទី១៣ ខែមករា ដើម្បី ទៅជួបជុំបងប្អូននាឱកាសចូលឆ្នាំថ្មី។ ការ បន្លាស់ទីរបស់ពលរដ្ឋចិនបានក្លាយទៅជាព្រឹត្តិការណ៍ដែលមានពលរដ្ឋធ្វើដំណើរច្រើនបំផុតរបស់មនុស្សជាតិក្នុងរយៈពេល ៤០ថ្ងៃ ដោយមានពលរដ្ឋដល់ទៅ២,៩៨ពាន់លាននាក់ធ្វើដំណើរក្នុងរយៈពេលនេះ ។ ប្រព័ន្ធដឹកជញ្ជូននានារបស់ចិនត្រូវកកស្ទះទាំងអស់ដោយសារតែមនុស្សច្រើន។
ការធ្វើដំណើររបស់ពលរដ្ឋចិនស្មើនឹង៤០ភាគរយនៃពលរដ្ឋទាំងអស់លើពិភពលោក។ នៅក្នុងចំណោមនោះការធ្វើដំណើរ តាមផ្លូវដែកមាន១២ភាគរយការធ្វើដំណើរតាមផ្លូវគោកមាន៨៤,៦ភាគរយការធ្វើ ដំណើរតាមផ្លូវអាកាសមាន២ភាគរយ និង ធ្វើដំណើរតាមផ្លូវទឹកមាន១,៤ភាគរយ។
ក្នុងចំណោម៤០ថ្ងៃគឺថ្ងៃទី២៥ខែមករាជាថ្ងៃដែលមានពលរដ្ឋធ្វើដំណើរច្រើន បំផុត និងថ្ងៃទី២ខែកុម្ភៈជាថ្ងៃបញ្ចប់បុណ្យចូលឆ្នាំចិនត្រូវវិលត្រឡប់ទៅធ្វើការវិញ ។
នៅពេលនេះដែរក្រុមស្ត្រីនិងបុរសដែលនៅលីវនឹងត្រូវចំណាយប្រាក់ច្រើនក្នុងការជួលដៃគូទៅស្រុកបង្ហាញសាច់ញាត្តិ ។ សម្ពាធគ្រួសារឱ្យរៀបការមានគូស្រុកយុវជនដែលនៅលីវជាច្រើនក្នុងប្រទេសចិនបានបង្ខំចិត្ដចំណាយប្រាក់ជាច្រើន ដើម្បីជួលស្រីស្អាតទៅស្រុកជម្រាបសួរឪពុកម្ដាយ បងប្អូនក្នុងឱកាសចូលឆ្នាំចិន ។
បុរសនៅលីវក្នុងប្រទេសចិនប្រមាណ ៨០ភាគរយតែងតែរងសម្ពាធពីគ្រួសារឱ្យយកប្រពន្ធដើម្បីមានកូនចៅបន្ដវង្ស ត្រកូល។ នៅពេលទៅផ្ទះនាបុណ្យចូល ឆ្នាំអ្នកដែលគ្មានមិត្ដស្រីទៅជាមួយត្រូវ ឆ្លើយសំណួរជាច្រើន។ ទាំងនោះគឺជាលទ្ធផលស្រាវជ្រាវទៅលើបុរសនៅលីវមាន អាយុក្រោម៤០ឆ្នាំនៅទូទាំងប្រទេសចិន។
សារព័ត៌មាន Modern Express បាន ផ្សាយថា ពាក្យសម្ដីដែលឪពុកម្ដាយតែង តែសួរថា កូនមិននៅក្មេងទៀតឡើយឪពុកម្ដាយក៏កាន់តែចាស់ណាស់ដែរ កូនមិត្ដ ភក្ដិរបស់ម៉ាក់ទើបតែកើតកូនគួរឱ្យស្រឡាញ់ ខ្លាំងណាស់?» ។ ចំណែកស្រីដែលរងសម្ពាធ ពីគ្រួសារវិញ មាន២០ភាគរយទាំងនោះហើយ បានជាបុរសស្ដ្រីនៅលីវតែងតែជួលស្រីស្អាតទៅផ្ទះជម្រាបសួរឪពុកម្ដាយដើម្បីឱ្យគាត់សប្បាយចិត្ដក្នុងឱកាសបុណ្យចូលឆ្នាំ។
ចំណុចទាំងនោះហើយបានធ្វើឱ្យទីផ្សារជួលសង្សារទៅលេងស្រុករីកដុះដាល គ្រប់ទិសទីនៅក្នុងប្រទេសចិនទទួលបានប្រាក់ចំណូលជាច្រើនក្នុងរដូវបុណ្យចូលឆ្នាំម្ដងៗ ។
តម្លៃក្នុងការជួលមានរហូតដល់ទៅ៣២ ដុល្លារក្នុងមួយម៉ោង និងថ្លៃជាងនេះទៅទៀតអាស្រ័យទៅលើកិច្ចព្រមព្រៀងដូចជាដេកក្នុងបន្ទប់ជាមួយគ្នាឬថើបគ្នានៅ មុខសាច់ញាតិជាដើម ៕ ម៉ែវ សាធី