ឃាត់យុវជនម្នាក់​ រួមនិងថ្នាំញៀន ម៉ាទឹកក៥កញ្ចប់តូច

ចែករំលែក៖

 ខេត្តកណ្តាល ៖ កម្លាំងនគរបាលស្រុកពញាឮបានឃាត់យុវជនម្នាក់រួមនិងថ្នាំញៀនម៉ាទឹកក៥កញ្ចប់តូច កាលពីវេលា ម៉ោង១និង៣០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិផ្សារដែកលើ ឃុំផ្សារដែក ស្រុកពញឮ ខេត្តកណ្តាល ។

សមត្ថកិច្ចនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហុន សេងហាក់ ហៅ អ៊ិ អាយុ២១ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអំពឹលរូង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ។

វត្ថុតាងដកហូតបានរួមមាន ៖  ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ម៉ាទឹកកកIce ចំនួន៥កញ្ចប់តូច ទូរស័ព្ទ១ ម៉ាកសាំសុង ។

សមត្ថកិច្ចឲ្យដឹងទៀតថា មុនឈានដល់ឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺបន្ទាប់ពីកម្លាំងស្រុកបានទទួលព័ត៌មាន ពីប្រជាពលរដ្ឋថា ជនសង្ស័យរូបនេះកំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀន នៅចំណុចកើតហេតុខាងលើ ។ បន្ទាប់មក កម្លាំងជំនាញយុត្តិធម៌ និងប៉ុស្តិ៍ធ្វើការឃាត់ខ្លួនរួមនិងវត្ថុតាងជាត់ស្តែងតែម្តង ។

ជនសង្ស័យត្រូវបញ្ជូនមកអធិការរដ្ឋាននគរបាលស្រុកពញាឮដើម្បីសួរនាំ និងចាត់ការតាមនិតិវិធីច្បាប់  ៕ ស្អាងជ័យ

...

Kandal_1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print