Yaya Toure បដិសេធថ្លៃឈ្នួល៤៣ម៉ឺនផោនក្នុងមួយសប្តាហ៍ពីក្លិបចិន

ចែករំលែក៖

ខ្សែបម្រើជើងចាស់ Yaya Toure របស់ ក្លិប Manchester City បានបដិសេធថ្លៃឈ្នួល ៤៣ម៉ឺនផោនក្នុងមួយសប្តាហ៍ពីក្លិបចិន។
កីឡាករអន្តរជាតិកូដឌីវ័រវ័យ៣៣ឆ្នាំរូបនេះទទួលបានការចាប់អាម្មណ៍ខ្លាំងពីក្លិបនៅក្នុងក្របខ័ណ្ឌកំពូលរបស់ចិនតាំងពី មុនចាប់ផ្តើមរដូវកាលនេះមកម្ល៉េះ ហើយក្នុង ពេលនេះគឺជាពេលទីផ្សារដោះដូរកីឡាករនៅតំបន់អឺរ៉ុបកំពុងតែបើកទ្វារក៏មានការដាក់សំណើសុំទិញ Yaya Toure សាជាថ្មី ម្តងទៀត ។

កិច្ចសន្យារបស់គាត់នៅក្នុងក្លិប Manchester Cityនឹងចប់នៅចុងរដូវកាលនេះ ផងដែរ ហើយអនាគតរបស់គាត់ពុំទាន់ត្រូវបានគេដឹងច្បាស់ថានឹងនៅជាមួយនឹងក្លិបក្នុងប្រទេសអង់គ្លេស ទៀតដែរឬយ៉ាងណាឡើយដោយគាត់មិនជាប់ជម្រើសដំបូងឡើយក្រោមការដឹកនាំរបស់លោក Pep Guardiola តាំងពីបើករដូវកាលថ្មី ។

ប៉ុន្តែYaya Toureបានលេងជម្រើសដំបូង វិញជាប្រចាំក្រោយពីគាត់ត្រូវបានកោះហៅមកចូលរួមក្រុមឈុតធំ Manchester City កាលពីខែវិច្ឆិកាដោយលេងបាន៧ ប្រកួតជាប់គ្នាថែមទាំងបានលេងពេលក្រុម គាត់ចាញ់ក្រុម Everton 4-0 កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១៧ផងដែរ ។

Yaya Toureត្រូវបានអនុញ្ញាតឲ្យចុះកិច្ច សន្យាជាមួយក្លិបថ្មីចាប់តាំងពីថ្ងៃទី១ ខែ មករាមកម្ល៉េះ ហើយលោក Pep Guardiolaពុំបានធានាអនាគតរបស់គាត់នៅក្នុងក្លិបក្នុងរដូវកាលក្រោយឡើយ។ ប៉ុន្តែគាត់ហាក់ បីដូចជានៅតែរីករាយនឹងការលេងបាល់ទាត់ក្នុងប្រទេសអង់គ្លេសនៅឡើយ។

គួរបញ្ជាក់ថា ក្លិបManchester City បាន ទិញខ្សែបម្រើ Yaya Toure ពីក្លិប Barcelona នៅក្នុងឆ្នាំ២០១០ ហើយគាត់បានក្លាយទៅ ជាកីឡាករសំខាន់របស់ក្លិបចាប់តាំងពីខ្សែបម្រើ Ilkay Gundogan រងរបួសត្រូវសម្រាក រហូតដល់ចប់រដូវកាល ៕ ដេវីត

...

yaya (2) yaya (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print